វៀតណាមចូលរួមសិក្ខាសាលានៃបណ្តាអ្នកដឹកនាំវប្បធម៌សិល្បៈលើកទី៦

00:54 | 15/05/2019 (យោងតាម toquoc.vn បកប្រែដោយស្រីពេជ្រ)

យុគ្គសម័យ - នាថ្ងៃទី១០ខែមីនា នៅ Melaka-ទីក្រុងបេតិកភណ្ឌពិភពលោក ដែលបានអង្គការ UNESCO ទទួលស្គាល់នោះ បានប្រព្រឹត្តទៅសិក្ខាសាលានៃបណ្តាអ្នកដឹកនាំវប្បធម៌សិល្បៈកលកទី៦ ដោយសហព័ន្ធអន្តរជាតិបណ្តាក្រុមប្រឹក្សាសិល្បៈនិងភ្នាក់ងារវប្បធម៌ (IFACCA) រួមសហការជាមួយអគ្គនាយកដ្ឋានវប្បធម៌ សិល្បៈម៉ាឡេស៊ី (JKKN) រៀបចំឡើង។

ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាសិល្បៈនិងភ្នាក់ងារវប្បធម៌នៃបណ្តាប្រទេសជាសមាជិករបស់ IFACCA ចូលរួមក្នុងកិច្ចប្រជុំ (រូបថត: icd.gov.vn)

សិក្ខាសាលានេះមានការចូលរួមរបស់តំណាងមកពី៤៥ ប្រទេសនិងតំបន់ដែនដី ដែល ជាប្រធានក្រុមប្រឹក្សាសិល្បៈឬថ្នាក់ដឹកនាំក្រសួងវប្បធម៌នៃប្រទេសនានាសំដៅពិភាក្សាចំពោះកាលានុវត្តន៍ភាព បញ្ហាប្រឈម ការចែករំលែកបទពិសោធន៍ទាំងជោគជ័យនិងបរាជ័យក្នុងការរៀបចំផែនការនិងអនុវត្តវិធានការគោលនយោបាយក្នុងវិស័យវប្បធម៌និងសិល្បៈ។

លោកស្រី Nguyen Phuong Hoa អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរ ណ៍វៀតណាមចាត់ចែង ចូលរួមសិក្ខាសាលានេះ និងកិច្ចប្រជុំកំពូលសិល្បៈលើកទី ៨ នៅទីក្រុងគួឡាឡាំពួ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែមីនា ជាមួយនឹងការចូលរួមរបស់ប្រទេសនិងតំបន់ដែនដីជាង ១២០ ដែលជាសមា ជិករបស់ IFACCA ។ នៅឯជំនួបកំពូល លោកស្រី Nguyen Phuong Hoa បានធ្វើជាអធិបតីនៃកិច្ចពិភាក្សាជាមួយប្រធានបទ “ទស្សនទានឆ្លងដែនស្តីពីនិរន្តរភាពនិងអនាគតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ”៕

(យោងតាម toquoc.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម toquoc.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត