Son Doong បានក្លាយទៅជាទិសដៅដែលគួរចង់ទស្សនាបំផុតនៅឆ្នាំ ២០១៩

00:54 | 13/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - យោងតាមព័ត៌មានពីមន្ទីរទេសចរណ៍ខេត្ត Quang Binh៖ ទស្សនាវដ្តី Lonely Planet - ជាទស្សនាវដ្តីទេសចរណ៍ធំបំផុតលើពិភពលោកសម្រាប់ណែនាំនិងផ្ដល់ព័ត៌មានដល់អ្នកដំណើរផង និងជូននូវបញ្ជីទិសដៅទេសចរណ៍ដែលគួរអោយប្រាថ្នាបំផុតសម្រាប់ការទស្សនាសម្រាប់ឆ្នាំ ២០១៩ ចនួន៥កន្លែង ក្នុងនោះមានគុហា Son Doong របស់វៀតណាម។

គុហារ Son Doong (រូបថតៈ Ryan Deboodt.)

យោងតាមទស្សនាវដ្តីនេះ រូងភ្នំធំបំផុតរបស់ពិភពលោក Son Doong បានឈរលំដាប់ទី ៣ បន្ទាប់ពីផ្លូវលំ Inca ឡើង Machu Picchu នៅប្រទេសប៉េរូ និងមហោស្រពវប្បធម៍សិល្បៈតន្ត្រី Burning Man នៅក្នុងរដ្ឋ Nevada ។

“ដើម្បីប្រែក្តីសុបិន្តទៅទស្សនាគុហារ Son Doong ឲ្យក្លាយទៅជាការពិត អ្នកគួរកក់សំបុត្រនូវដំណើរកម្សាន្តនេះភ្លាម សម្រាប់ការទស្សនាដល់កន្លែងជាក្តីសុបិន្តនៅលើពិភពលោកក្នុងឆ្នាំ ២០១៩នេះតែម្តង”។

កន្លែងបោះជំរំនៅគុហារ Son Doong (រូបថតៈ Ryan Deboodt.)

Son Doong ជាមួយនឹងជម្រៅគួរឱ្យភ្ញាក់ផ្អើលនៃគុហាដ៏ធំបំផុតរបស់ពិភពលោកដែលទាក់ទាញអ្នកគ្រប់គ្នាដែលមានដំណើរផ្សងព្រេងពិតប្រាកដ។ ប៉ុន្តែ ដើម្បីមានឱកាសធ្វើដំណើរនេះ លោកអ្នកចាំបាច់ត្រូវកក់កន្លែងទុកជាមុន តាមរយៈគេហទំព័ររបស់ក្រុមហ៊ុន។ បច្ចុប្បន្ននេះមានកន្លែងជាង ៣០០ កៅអីទៀត (ក្នុងចំណោមអ្នកទេសចរ ១.០០០ នាក់ត្រូវបានអនុញ្ញាតឱ្យទៅផ្សងព្រេងរូងភ្នំ Son Doong ក្នុងឆ្នាំ ២០១៩នេះ)៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត