នៅព្រឹកថ្ងៃទី ២ ខែធ្នូ នៅសួនឧទ្យាន Thong Nhat នៃទីក្រុងហាណូយ ប្រជាជនរាប់ពាន់នាក់បានចូលរួមសកម្មភាពរត់ប្រណាំងដើម្បីកុមារហាណូយឆ្នាំ២០១៨ សំដៅរៃអង្គាសមូលនិធិដើម្បីព្យាបាលឲ្យកុមារដែលមានស្ថានភាពលំបាក និងរងជំងឺមហារីក និងជំងឺបេះដូងពីកំណើត។
មនុស្សរាប់ពាន់នាក់បានចួលរួមកម្មវិធីរត់ប្រណាំងដើម្បីកុមារហាណូយឆ្នាំ២០១៨
នេះគឺជាសកម្មភាពកីឡាមនុស្សធម៌ប្រចាំឆ្នាំ ដែលរៀបចំឡើងដោយសមាគមមិត្តភាពវៀតណាម-កាណាដា (នៃសម្ព័ន្ធសមាគមបណ្តាអង្គ ការមិត្តភាពវៀតណាម) ស្ថានទូតកាណាដាប្រចាំនៅប្រទេសវៀតណាមរួមទាំងអង្គការនយោបាយ-សង្គម អង្គភាពអាជីវកម្មនិងមហាជណនៅទូទាំងរដ្ឋធានីផងដែរ។
ថ្លែងក្នុងឱកាសនោះ ប្រធានសមាគមមិត្តភាពវៀតណាម - កាណាដាបានសង្កត់ធ្ងន់ថា ឆ្នាំ ២០១៨ ជាឆ្នាំគូសសញ្ញាខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - កាណាដា (១៩៧៣-២០១៨) ។ ការរត់ប្រណាំងដើម្បីកុមារហាណូយឆ្នាំ ២០១៨ នឹងបន្តក្លាយជាស្ពាន រវាងប្រជាជនវៀតណាមនិងមិត្តភក្តិអន្តរជាតិ ព្រមទាំងរួមចំណែកដល់ទំនាក់ទំនងរវាងវៀតណាមនិងកាណាដា។
ដោយមានការចូលរួមពីមនុស្សជាច្រើន មិត្តភក្តិអន្តរជាតិ ការរួមវិភាគទានពីសប្បុរសជន គិតដល់ថ្ងៃត្រង់ទី២ខែធ្នូ កម្មវិធីនេះបានរៃអង្គាសប្រាក់ជាង១,១ ពាន់លានដុង។ ថវិកាទាំងអស់នឹងត្រូវបានគ្រប់គ្រងដោយមូលនិធិ VinaCapital ដើម្បីគជួយដល់ការព្យាបាលកុមារដែលមានជំងឺបេះដូងពីកំណើតឬជំងឺមហារីកនៅមន្ទីរពេទ្យកុមារមជ្ឈិម មន្ទីរពេទបេះដូងហាណូយឬកម្មវិធីវះកាត់បេះដូងនៃមូលនីធិចង្វាក់បេះដូងវៀតណាមផងដែរ៕
(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន