ប្រទេសវៀតណាមបានឈ្នះពានរង្វាន់ “គោលដៅកូនគោលដ៏ល្អបំផុតនៅទ្វីបអាស៊ី” ក្នុងឆ្នាំ 2018

11:54 | 23/11/2018

យុគសម័យ - ប្រទេសវៀតណាមទើបបានឈ្នះលើប្រទេសថៃ ឥណ្ឌូនេស៊ីនិងបណ្តាប្រទេសដទៃទៀតក្នុងតំបន់ ដែលទទួលបានពានរង្វាន់ “គោលដៅកីឡាវាយកូនគោលដ៏ល្អបំផុតនៅអាស៊ី” (Asia’s best golf destination) ឆ្នាំ២០១៨ នៅក្នុងកម្មវិធីប្រគល់រង្វាន់ជាប្រចាំឆ្នាំរបស់ World golf awards 2018 ដែលបានរៀបចំឡើងនៅប្រទេសអេស្ប៉ាញ។ នេះគឺជាឆ្នាំទី២ជាបន្តបន្ទាប់ដែលវៀតណាមទទួលបានពានរង្វាន់នេះ។

Ba Na Hill golf clup បានឈ្នះពានរង្វាន់ “ទីលានវាយកូនគោលល្អបំផុតនៅអាស៊ី” ឆ្នាំ២០១៨

ឆ្នាំនេះ ទីតាំងពីរទៀតរបស់វៀតណាមក៏ទទួលបានពានរង្វាន់របស់ World golf awards គឺ The Grand, Ho Tram strip ជាមួយនឹងរង្វាន់ “សណ្ឋាគារវាយកូនគោលល្អបំផុតនៅអាស៊ី” “Asia’s best golf hotel” និង Ba Na Hill golf club ជាមួយរង្វាន់ “ទីលានវាយកូនគោលល្អបំផុតនៅអាស៊ី។

ផលិតផលទេសចរណ៍កីឡាវាយកូនហ្គោលត្រូវបានកំណត់ថាជាសក្តានុពលមួយនៃទេសចរណ៍វៀតណាម ហើយក៏ជាផលិតផលដែលមានកំណើនអភិវឌ្ឍន៍យ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ី ដែលជាកន្លែងមានទីតាំងល្អបំផុត ដោយមានអាកាសធាតុអំណោយផលសម្រាប់កីឡាវាយកូនគោលពេញមួយឆ្នាំតែម្តង។

ក្នុងពេលជាមួយគ្នានោះ អ្នកវាយកូនហ្គោលដែលភាគច្រើនជាអាជីវករដែលមិនត្រឹមតែជាអ្នកវាយកូនហ្គោលប៉ុណ្ណោះទេ ថែមទាំងជាអ្នកទេសចរហើយមានលទ្ធភាពបង់ចំណាយស្នាក់នៅខ្ពស់ផងដែរ។ ដូច្នេះភ្ញៀវទេសចរវាយកូនហ្គោលតែងតែត្រូវបានទីតាំងវាយកូន គោលចាប់អារម្មណ៍ជានិច្ច។

រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien បានប្រគល់ការតែងតាំងលោក Gregory John Norman ជនជាតិអូស្ត្រាលី- កីឡាវាយកូនគោលល្បីពិភពលោក ជាឯកអគ្គរដ្ឋទូតទេសចរណ៍របស់វៀតណាម អាណត្តិ២០១៨-២០២១ ជាមួយនឹងបំណង ផ្សព្វផ្សាយ គោលដៅវាយកូគោលវៀតណាមទៅជុំវិញពិភពលោក។

សូមគូសបញ្ជាក់ថា World golf awards ជាពានរង្វាន់ដ៏ល្បីល្បាញបំផុតនៅក្នុងឧស្សាហកម្មទេសចរណ៍កីឡាវាយកូនគោល សំដៅលើកតម្កើងទីលានវាយកូនគោលដែលមានគុណភាពលំដាប់ពិភពលោកឬក៏អង្គការនានាដែលរួមចំណែកដល់ការអភិវឌ្ឍន៍នៃវិស័យនេះនៅទូទាំងពិភពលោក។ ។ លទ្ធផលនៃអង្គការឈ្នះនៅឯពិធីប្រគល់ពានរង្វាន់ World golf awards 2018 ត្រូវបានផ្អែកលើការស្ទង់មតិតាមប្រព័ន្ធអ៊ីនធឺណែតដែលបើកចំហរយៈពេលជាងប្រាំពីរខែមកហើយ៕


(ប្រភពព័ត៌មាន: hanoimoi.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត