យុគសម័យ - នារសៀលថ្ងៃទី ២៦ សីហា ឧបនាយករដ្ឋមន្រ្តីវៀតណាម Vu Duc Dam អញ្ជើញចូលរួមក្នុងពិធីប្រគល់ជ័យលាភី ការប្រកួតច្នៃប្រឌិត Robot តំបន់អាស៊ី - ប៉ាស៊ីហ្វិកឆ្នាំ ២០១៨ (ABU Robocon ឆ្នាំ ២០១៨ ) ដែលបានរៀបចំឡើង នៅ ខេត្ត Ninh Binh ភាគខាងជើងវៀតណាម។
ឧបនាយករដ្ឋមន្រ្តី Vu Duc Dam អញ្ជើញប្រគល់ពានជ័យលាភីជើងឯក ABU Robocon ឆ្នាំ 2018 ទៅលើក្រុមជម្រើសជាតិវៀតណាម ២ ( រូបថត: VGP/Dinh Nam)
នេះគឺជាលើកទី៣ដែល ABU Robocon បានប្រារព្ធធ្វើឡើងនៅវៀតណាម។ មុននោះ នាឆ្នាំ ABU Robocon ២០០៧ មានឈ្មោះថា “ស្វែងយល់ពីឆ្នេរសមុទ្រហាឡុង” និង ABU Robocon ២០១៣ មានប្រធានបទ “ភពផែនដីបៃតង” ។ ការប្រឡង ABU Robocon ទាំងអស់នេះ តែងតែទទួលបានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួងស្ថាប័នមជ្ឈឹម ជាពិសេសជាការគាំទ្រ អបអរសាទររបស់និស្សិតក៏ដូចជាអ្នកដែលជក់ចិត្តវិស័យបច្ចេកវិទ្យា។
ការគាំទ្រយ៉ាងសកម្មពីអ្នកគាំទ្រនៅអាគាវប្បធម៌ Ninh Binh (រូបថតៈ VGP/Dinh Nam)
នៅឆ្នាំនេះ ABU Robocon 2018 ត្រូវបានរៀបចំឡើងដោយផ្អែកលើល្បែងប្រជាប្រិយដ៏ពេញនិយមរបស់វៀតណាមដែលមានឈ្មោះថា “បោះកូនបបាល់” ។
នេះជាល្បែងប្រជាប្រិយពេញនិយមរបស់ជនជាតិជាច្រើន ពីជនជាតិ Thai, ជនជាតិ Mong ជនជាតិ Tay ជនជាតិ Nung ទៅដល់តំបន់វាលសណ្តទន្លេទន្លេមេគុង។ ការចូលរួមរបស់ល្បែងបោះកូនបាល់នេះ ជាពិសេសនៅក្នុងពិធីបុណ្យផ្សេងៗទៀត ជួយឱ្យវាយក្លាយទៅជាវប្បធម៌ប្រពៃណីរបស់វៀតណាម។
អ្នកគាទ្រសប្បាយរីករាយជាមួយជ័យជន្នះរបស់ក្រុមវៀតណាម (រូបថតៈ VGP/Dinh Nam)
ក្រុមជម្រើសជាតិល្អបំផុតលើទូទាំងប្រទេសបានតំណាងឲ្យប្រទេសនិងតំពន់ដែន១៨ បានចូលរួមក្នុងពានរង្វាន់ ABU Robocon 2018 លើកនេះ ត្រូវដោះស្រាយបញ្ហា រចនាឲ្យបានដៃ Robot ដើម្បីបង្វិលយកកូនបាល់ពីខ្សែមួយផងដែរ។
លទ្ធផលចុងក្រោយគឺក្រុមវៀតណាមដណ្តើមបានជ័យលាភីជើងឯក ក្រុមចិនទទួលបានជ័យលាភីលេខ២ ជ័យលាភីលេខ៣គឺ ក្រុមកម្ពុជានិងក្រុមជប៉ុន
រូបភាពមួយចំនួនក្នុងពិធីប្រគល់ពានរង្វាន់ ABU Robocon 2018
ក្រុមចិនទទួលបានជ័យលាភីលេខ២ (រូបថតៈ VGP/Dinh Nam)
ក្រុមជប៉ុន ទទួលបានជ័យលាភីលេខ៣ (រូបថតៈ VGP/Dinh Nam)
ក្រុមកម្ពុជា ទទួលបានជ័យលាភីលេខ៣ (រូបថតៈ VGP/Dinh Nam)
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)






មតិពីមិត្តអ្នកអាន