ពិធីបុណ្យដែល “មិនធ្លាប់មាន” បានប្រារព្ធនៅបឹង Guom នៃទីក្រុងហាណូយ

14:53 | 30/07/2018 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - ដោយចំនួនសិល្បៈករ សិល្បៈការិនីឡើងទៅដល់៥.០០០នាក់ នោះ ពិធីបុណ្យតាមដងវិថី “លក្ខណៈវិសេសវិសាលនៃទីក្រុងហាណូយ-ប្រមូលផ្តុំនិងបញ្ចាំងពន្លឺ ” ត្រូវបានគេវាយតម្លៃថា មានទ្រង់ទ្រាយធំនិងមានលក្ខណៈវិចិត្រសិល្បៈខ្ពស់។

នាព្រឹកថ្ងៃទី២៩ខែកក្កដា ពិធីបុណ្យតាមដងវិថី “លក្ខណៈវិសេសវិសាលនៃទីក្រុងហាណូយ-ប្រមូលផ្តុំនិងបញ្ចាំងពន្លឺ ” ដោយមន្ទីរវប្បធម៌និងកីឡាហាណូយ រួមសហការជាមួយមជ្ឈមណ្ឌលអភិរក្សនិងអភិវឌ្ឍន៍សិល្បៈឆាកល្ខោនវៀតណាម រៀបចំឡើងយ៉ាងសប្បាយរីករាយតាមវិថីដើរថ្នើរជើងជុំវិញបឹង Guom នៃទីក្រុងហាណូយ។

ពិធីបុណ្យតាមដងវិថីនេះជាសកម្មភាពវប្បធម៌ពោរពេញទៅដោយអត្ថន័យនយោបាយសំខាន់ៗ ត្រូវបានរៀបចំឡើងក្នុងឱកាសអបអរសាទរខួបលើកទី១០ នៃទិវាកែសម្រួលព្រំដែនដីរដ្ឋបាលរដ្ឋធានីហាណូយ (២០០៨-២០១៨)។

ចំនួនសិល្បៈ សិល្បៈការិនីឡើងទៅដល់៥ពាន់នាក់នោះ ពិធីបុណ្យតាមដងវិថី “លក្ខណៈវិសេសវិសាលនៃទីក្រុងហាណូយ-ប្រមូលផ្តុំនិងបញ្ចាំងពន្លឺ ” ត្រូវបានគេវាយតម្លៃថា មានទ្រង់ទ្រាយធំនិងមានលក្ខណៈវិចិត្រសិល្បៈខ្ពស់។

ចូលរួមក្នុងពិធីបុណ្យនេះមានក្រុមចំនួន៧ រួមមាន៖ ក្រុមប្រជាប្រិយ ក្រុមភូមិរបរ ក្រុមជនចាស់ជរា ក្រុមកីឡា-សិល្បៈ ក្រុមយុវយ័យរដ្ឋធានី ក្រុមសិល្បៈសម័យ និងក្រុមមហាជន។

រួមជាមួយគ្នានោះជាសកម្មភាពសម្តែងនិងដើរក្បួនជុំវិញបឹង Hoan Kiem វិមាន Ly Thai To វិហារ Ba Kieu ទីធ្លា Dong Kinh Nghia Thuc ផ្លូវបែកជា៤ Ba Kieu-Hang Khay, Hang Bai-Hang Khay និង Hang Bai- Trang Tien ជាដើម។

អញ្ជើញផ្តល់សម្ភាសន៍ក្នុងពិធីបុណ្យ នាយកមន្ទីរវប្បធម៌និងកីឡាហាណូយ លោក To Van Dong បានឲ្យដឹងថា៖ ពិធីបុណ្យនេះមិនត្រឹមតែជាកន្លែងសម្រាប់ជូបប្រាស្រ័យរបស់មជ្ឈដ្ឋានសិល្បៈប៉ុណ្ណោះទេ ថែមទាំងជាបរិយាកាស ជួបប្រាស្រ័យវប្បធម៌របស់ប្រជាជនរដ្ឋធានីផងដែរ។ តាមរយៈកម្មវិធីនេះ ប្រជាជនរដ្ឋធានី នឹងមានមនសិការ បន្តរក្សានិងពង្រីកនូវតម្លៃដ៏ថ្លៃថ្លានៃសិល្បៈប្រពៃណី។

កម្មវិធីសម្តែងសិល្បៈមានលក្ខណៈប្រពៃណីរបស់ជនជាតិនិងរបស់រដ្ឋធានី ដូចជា៖ រាំម៉ុងសាយ រាំទង់ រាំផ្កាឈូក រាំសូត្រ Van Phuc...

ក្នុងនោះ អ្នកទស្សនាគេចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការសម្តែងឡើងវិញ ពិធីមង្គលការតាមបែបជនហាណូយបុរាណ។ ហើយប្រជាជនរដ្ឋធានី គឺក៏ពេញចិត្ត ឌិតអារម្មណ៍ដោយបានទស្សនាការសម្តែងសិល្បៈទំនើបនិងសម្តែងកីឡាដ៏អច្ចារ្យផងដែរ។

នេះក៏ជាសកម្មភាពវប្បធម៌ចម្រុះពណ៌ គួរឲ្យទាក់ទាញ ដែលឆ្លុះបញ្ជាំងនូវលក្ខណៈវប្បធម៌ប្រពៃណីពិសេសរបស់តំបន់ ដែលបានគូសបញ្ជាក់ក្នុងផ្ទាំងគំនូរនៃរដ្ឋធានីហាណូយមានអាយុកាលរាប់ពាន់ឆ្នាំ។

ពិធីបុណ្យតាមដងវិថី “លក្ខណៈវិសេសវិសាលនៃទីក្រុងហាណូយ-ប្រមូលផ្តុំនិងបញ្ចាំងពន្លឺ ” បានបង្កើតឡើងបរិយាកាសសប្បាយរីករាយជូនប្រជាជនរដ្ឋធានីគ្រប់រូប ក្នុងឱកាសអបអរសាទរខួបលើកទី១០នៃទិវារដ្ឋធានីពង្រីកព្រំដែនដីរដ្ឋបាល៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត