វៀតណាមទទួលបានស្នាដៃខ្ពស់នៅអូឡាំពិកផ្នែករូបវិទ្យានិងគីមីវិទ្យាអន្តរជាតិ

23:18 | 30/07/2018

ក្រុមជម្រើសជាតិចំនួន២របស់វៀតណាមដែលចូលរួមការប្រឡង អូឡាំពិក អន្តរជាតិរូបវិទ្យានិងគីមីវិទ្យានៅឆ្នាំ ២០១៨ សម្រេចបាននូវស្នាដៃខ្ពស់។ នាព្រឹកថ្ងៃទី ៣០ ខែកក្កដា ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមបានរៀប ចំពិធីទទួលក្រុមជម្រើសជាតិទាំងពីរនេះនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ។

ក្រុមជម្រើសជាតិវៀតណាមចូលរួមការប្រឡងគីមីវិទ្យាអន្តរជាតិឆ្នាំ២០១៨

ការប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិទី ៥០ ត្រូវបានរៀបចំ នៅសាធារណ រដ្ឋឆេកនិងស្លូវ៉ាគីដោយមានបេក្ខជនចូលរួមជាង ៣០០ នាក់មកពីប្រទេស និងតំបន់ដែនដីចំនួន ៨២។ ក្រុមជម្រើសជាតិវៀតណាម មានបេក្ខជន ៤ នាក់ ហើយសុទ្ធតែទទួលបានមេដាយ ក្នុងនោះរួមមាន មេដាយមាស១គ្រឿង មេដាយប្រាក់២គ្រឿងនិងមេដាយសំរឹទ្ធ ១ គ្រឿង។

រីឯការ ប្រឡងអូឡាំពិករូបវិទ្យាអន្តរជាតិលើកទី ៤៩ ឆ្នាំ ២០១៨ ត្រូវ បានរៀបចំនៅប្រទេសព័រទុយហ្គាល់ចាប់ពីថ្ងៃទី ២១ ដល់ ២៩ ខែកក្កដាឆ្នាំ ២០១៨។បេក្ខជនរបស់ក្រុមជម្រើសជាតិវៀតណាមទាំង៥នាក់ក៏សុទ្ធតែទទួលបានមេដាយផងដែរ ក្នុងនោះរួមមាន មេដាយមាសចំនួន ២ គ្រឿង មេដាយប្រាក់ ចំនួន២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត