ចាប់ផ្ដើមដំណាក់កាលទី៧នៃការផ្ដួចផ្ដើមគំនិតរួមវៀតណាម-ជប៉ុន

09:53 | 01/08/2018

នារសៀលថ្ងៃទី៣១ ខែកក្កដា នៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិ យោគវៀតណាមសហការជាមួយស្ថានទូតជប៉ុនប្រចាំ វៀត ណាម និងគណៈកម្មា ធិការសេដ្ឋកិច្ចវៀតណាម-ជប៉ុន (ចំណុះសម្ព័ន្ធសេដ្ឋកិច្ចជប៉ុន - Keidanren) បាន រៀបចំកិច្ចប្រជុំជាន់ខ្ពស់គណៈកម្មការចម្រុះ ដើម្បីចាប់ផ្ដើមដំណាក់កាលទី៧នៃ ការផ្ដួចផ្ដើមគំនិតរួមវៀតណាម-ជប៉ុន។

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្ដីពីការផ្ដួចផ្ដើមគំនិតរួមវៀតណាម ជប៉ុន ដំណាក់កាលទី៧ (រូបថត៖ thoibaotaichinhvietnam.vn)

ថ្លែងមតិនៅកិច្ចប្រជុំនេះ រដ្ឋមន្រ្តីក្រសួង ផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung បានឲ្យដឹងថា ក្នុង បរិបទធ្វើសមាហរណកម្មយ៉ាងទូលំទូលាយនាបច្ចុប្បន្ន ដោយមានយន្តការ ក្រប ខ័ណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ចថ្មីៗនោះ គឺការផ្ដួចផ្ដើមគំនិតរួមវៀតណាម ជប៉ុន ត្រូវការផ្តោតសំខាន់ទៅលើវិធីទាក់ទងថ្មី របៀបអនុវត្តថ្មី ឲ្យបានសមស្របនឹង ការពិតជាក់ស្ដែង សំដៅទទួលបានប្រសិទ្ធភាពខ្ពស់ថែមទៀត។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំវៀតណាមលោក Umeda Kunio ចាត់ ទុកថា រាល់ខ្លឹមសារក្នុងការផ្ដួចផ្ដើមគំនិតរួមវៀតណាម ជប៉ុន ដំណាក់កាលទី៧ បានបង្ហាញយ៉ាងគ្រប់គ្រាន់នូវការអភិវឌ្ឍនៃខឿនសេដ្ឋកិច្ចវៀតណាម។ ប្រការ នេះគឺសំដៅលើកស្ទួយគុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាលើក ស្ទួយលត្ធភាពប្រកួតប្រជែងអន្តរជាតិផងដែរ។

នៅកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាថា រយៈពេលដំណើរការដំណាក់ កាលទី៧នៃការផ្ដួចផ្ដើមគំនិតរួមវៀតណាម ជប៉ុនគឺ១៧ខែ ចាប់ពីខែសីហាឆ្នាំ ២០១៨ដល់ចុងឆ្នាំ២០១៩៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត