យុគសម័យ - នាព្រឹកថ្ងៃទី៣១ខែកក្កដា នៅទីក្រុងហូជីមិញ សម្ព័ន្ធសមាគមយុវជនទីក្រុងហូជីមិញបានរៀបចំបើកជំរុំវិស្សមកាលសម្រាប់កុមារនៃប្រទេសទាំងបី វៀតណាម ឡាវនិងកម្ពុជា លើកទី៥ ឆ្នាំ២០១៨ ក្រោមប្រធានបទ “ក្នុងរង្វង់ដៃមិត្តភក្តិ”។
កុមារនៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជា ចូលរួមកម្មវិធីជួបប្រាស្រ័យ (រូបភាព៖ Xuan Du/TTXVN)
ជំរុំវិស្សមកាលសម្រាប់កុមារនៃប្រទេសទាំងបី វៀតណាម ឡាវនិងកម្ពុជា ដែលទាក់ទាញការចូលរួមរបស់កុមារចំនួន២០៥នាក់ កម្មាភិបាលទទួលបន្ទុកចំមួន៤១នាក់ ក្នុងនោះ មានកុមារនិងអ្នកទទួលបន្ទុកចំនួន៥៧នាក់មកពីរាជធានីភ្នំពេញនិងខេត្តបាត់ដំបង ខេត្ត កំពត ខេត្តស្វាយរៀង និងខេត្តក្រចេះ របស់កម្ពុជា; តំណាង៥៤នាក់មកពីរដ្ឋធានីវៀងច័ន្ទ ខេត្ត Champasak និងខេត្ត Attapeu របស់ឡាវ; ហើយវៀតណាមមានតំណាង១៣៥នាក់ មកពីទីក្រុងហូជីមិញនិងបណ្តាខេត្តដែលមានព្រំប្រទល់ជាមួយប្រទេសមិត្តដូចជា Kon Tum, Binh Phuoc, Tay Ninh, Long An និង Kien Giang។
នៅក្នុងជំរុំនេះ តំណាងទាំងអស់បានចូលរួមសកម្មភាពដូចជា អុជធូប ដាក់កម្រងផ្កា រំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅអាគាសម្រាប់កុមារនៃទីក្រុង រួមទាំងទៅទស្សនាទីតាំងល្បីឈ្មោះនៅទូទាំងទីក្រុងហជីមិញផងដែរ។ ក្រៅពីនោះ តំណាងទាំងអស់បានចូលរួមកម្មវិធីជួបប្រាស្រ័យវប្បធម៌រវាងប្រទេសទាំងពីរនិងចូលជួបជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញផងដែរ។
យោងតាមលោកស្រី Phan Thi Thanh Huong លេខារងសម្ព័ន្ធយុវជនទីក្រុងហូជីមិញ និងជាប្រធានគណចាត់តាំងនៃជំរុំវិស្សមកាលសម្រាប់កុមារនៃប្រទេសទាំងបី វៀតណាម ឡាវ កម្ពុជាជាសកម្មភាពប្រពៃណីដែលមានរៀបចំឡើងពីរឆ្នាំម្តង ក្នុងគោលបំណង រឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាពអន្តរជាតិ និងបង្កើតទីធ្លាលេងកំសាន្តសម្រាប់កុមារនៃប្រទេសទាំងបីជួបប្រាស្រ័យផងដែរ៕
(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន