មហាសន្និបាតកីឡាសម្រាប់សិស្សនិស្សិតអាស៊ានឆ្នាំ២០១៨

22:23 | 25/06/2018

យុគសម័យ - នាថ្ងៃទី២៣មិថុនានៅមណ្ឌលកីឡានិងវិទ្យាសាស្ត្រ រួមជាមួយសាកលវិទ្យាល័យ Amsterdam ទីក្រុង Amsterdam និងប្រធានគណៈកម្មការអាស៊ានប្រចាំនៅ La Hay ឯកអគ្គរដ្ឋទូតវៀតណាមលោកស្រី Ngo Thi Hoa បានអញ្ជើញបើកសម្ពោធមហាសន្និបាតកីឡាអាស៊ានលើកទី២នៅប្រទេសហូឡង់។ ចូលរួមក្នុងមហាសន្និបាតលើនេះមានវត្តមាន ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វិលីពីន ថៃនិងមន្ត្រីនៃប្រទេសអាស៊ាននានានៅហូឡង់។


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសហូឡង់ថតរូបអនុស្សាវរីជាមួួយឯកអគ្គរដ្ឋទូតបណ្តាអាស៊ាន (រូបថតៈ ក្រសួងការបរទេសវៀតណាម)

អញ្ជើញថ្លែងនតិក្នុងពិធីបើក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់ លោកស្រី Ngo Thi Hoa បានសង្កត់ធ្ងន់ថា មហោស្រពកីឡាសិស្សនិស្សិតអាស៊ានបានក្លាយទៅជាប្រពៃណីរបស់ប្រទេសនានាក្នុងសហគមន៍អាស៊ានប្រចាំនៅហូឡង់ ជួយបង្កើនសមាគ្គីភាំពនិងមិត្តភាពក្នុងសហគមន៍អាស៊ាន ជាពិសេសជម្រុញការជួបប្រាស្រ័យរវាងសិស្សានុសិស្ស សំដៅលើកទឹកចិត្តឲ្យមិត្តវ័យក្មេងចេះលើកកម្ពស់តម្លៃនៃស្មារតីកីឡា។

ឯកអគ្គរដ្ឋទូត លោកស្រី Ngo Thi Hoa បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកសកម្មរបស់ស្ថានទូតអាស៊ាននានា ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាធំបំផុតនៅប្រទេសហូឡង់ដែលទាក់ទាញការចូលរួមពីសិស្សនុសិស្សអាស៊ានទាំងអស់៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត