យុគសម័យ - ចូលរួមក្នុងកិច្ចប្រជុំនេះមានវត្តមានឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីននិងថៃ រួមទាំងក្រុមការងាររបស់ ECTH ផងដែរ។ នេះជាកិច្ចប្រជុំប្រចាំខែលើកទី៣ គិតតាំងពីវៀតណាមកាន់ដំណែងជាប្រធានគណៈកម្មការ។
ទិដ្ឋភាពនៃកិច្ចប្រជុំគណៈកម្មការអាស៊ាន La Hay ប្រចាំខែមិថុនាឆ្នាំ២០១៨ (រូបថតៈ http://infonet.vn)
នៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតទាំងអស់បានពិភាក្សាអំពីសកម្មភាពសំខាន់ៗរបស់ ACTH ក្នុងត្រីមាសទី៣ ក្នុងនោះមានសកម្មភាពផ្សព្វផ្សាយអំពីអាស៊ានទៅកាន់មជ្ឈដ្ឋានអ្នកប្រាជ្ញនិងមជ្ឈដ្ឋាននានានៅប្រទេសសាមី ជាពិសេសគឺសិក្ខាសាលាស្តីពីសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងផលប៉ះពាល់លើការអភិវឌ្ឍរបស់អាស៊ាន ឱកាសសម្រាប់សហភាពអឺរ៉ុបនិងហូឡង់រួមទាំងការត្រៀមរៀបចំពិធីបង្ហូតទង់អាស៊ានថ្ងៃទី៨សីហាខាងមុខផងដែរ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់ លោកស្រី Ngo Thi Hoa អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយតំណាងចូលរួមកិច្ចប្រជុំ
ក្រៅពីនោះ តំណាងចូលរួមក្នុងកិច្ចប្រជុំបានពិភាក្សាអំពីសភាពការណ៍លើពិភពលោក តំបន់និងសម្រាប់ប្រទេសហូឡង់ផ្ទាល់ ជាពិសេសគឺបម្រែបម្រួលរបស់ទ្វីបអឺរ៉ុប បញ្ហាសន្តិសុខក្រៅប្រពៃណី ដូច ជា ជនអន្តោប្រវែសន៍ ជម្លោះផលប្រយោជ ន៍នានា បញ្ហាសមុទ្រខាងកើតនិងវិធានការទប់ទល់របស់អាស៊ានផងដែរ។
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មការអាស៊ាន លោកស្រី Ngo Thi Hoa បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការអាស៊ាន-EU និងតួនាទីរបស់ ACTH ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការនេះក្នុងអាស៊ាន ក្នុងបរិបទដែលហូឡង់កំពុងអនុវត្តន៍គោលនយោ បាយឆ្ពោះទៅទិសអាស៊ី លើកកម្ពស់តួនាទីរបស់អាស៊ាននិងអង្គការអន្តរជាតិនានាក្នុងទំនាក់ទំនងការទូត។
កិច្ចប្រជុំធ្វើឡើងប្រកបដោយប្រសិទ្ធភាព ក្នុងបរិយាកាសស្និទ្ធស្នាលនិងមិត្តភាព។ អាណត្តិកាន់ដំណែងជាប្រធានគណៈ កម្មការអាស៊ានប្រចាំទីក្រុងឡាអេរបស់វៀតណាមចាប់ផ្តើមពីខែមេសាឆ្នាំ២០១៨ គ្រោងនឹងបញ្ចប់នាខែតុលាឆ្នាំ២០១៨ ដោយសកម្មភាពសម្បូរបែប នាំមកផលប្រយោជន៍ជាក់ស្តែងសម្រាប់សហគមន៍អាស៊ាននិងប្រទេសសមាជិកនានាប្រចាំទីក្រុងឡាអេ។
នារសៀលថ្ងៃដដែល ស្ថានទូតវៀតណាមប្រចាំនៅហូឡង់បានធ្វើជាប្រធានកិច្ចប្រជុំឯកអគ្គរដ្ឋទូតបណ្តាប្រទេសអាស៊ានប្រចាំនៅហូឡង់និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសអាស៊ានប្រចាំនៅបែលហ្សិកដែលទទួលបន្ទុកហូឡង់និង OPCW ដើម្បីធ្វើការផ្លាស់ប្តូរមតិនិងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាក្នុងក្របខ័ណ្ឌ OPCW៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)


មតិពីមិត្តអ្នកអាន