ទីក្រុងហូជីមិញប្រារព្ធពិធីរំលឹកខួបលើកទី២៤២ទិវាបុណ្យជាតិអាមេរិក

21:54 | 06/07/2018 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី៥កក្កដា សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពនិងសមាគមមិត្តភាពវៀតណាម-អាមេរិកទីក្រុងហូជីមិញបានប្រារព្ធពិធីរំលឹកខួបលើកទី២៤២ ទិវាបុណ្យជាតិ សហរដ្ឋអាមេរិក (ថ្ងៃទី៤កក្កដា១៧៧៦-ថ្ងៃទី៤កក្កដា២០១៨)។

តំណាងចូលរួមថតរូបអនុស្សាវរីយ៍ (រូបថតៈ HAUFO )

ចូលរួមក្នុងពិធីមានវត្តមានលោក Nguyen Van Manh អនុប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពទីក្រុង លោកស្រី Nguyen Thi Ngoc Phuong ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាម-អាមេរិកទីក្រុងហូជីមិញ លោកស្រី Kelsey Orr តំណាងអគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហូជីមិញ រួមទាំងមន្ទីរ ស្ថាប័ននានារបស់ទីក្រុង។

នាបច្ចុប្បន្ននេះ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងវៀតណាម-អាមេរិកកំពុងមានការរីកចម្រើនលើគ្រប់វិស័យ។ ដោយឡែក ជារៀងរាល់ឆ្នាំ នៅទីក្រុងហូជីមិញ សមាគមមិត្តភាពវៀតណាម-អាមេរិកទីក្រុងបានរួមសហការជាមួយអគ្គកុងស៊ុលអាមេរិកប្រចាំនៅទីក្រុងហូជីមិញ រៀបចំសកម្មភាពជាច្រើន សំដៅបង្កើនទំនាក់ទំនង សាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ។ មិនត្រឹមតែប៉ុណ្ណោះ សមាគមមិត្តភាពវៀតណាម-អាមេរិកទីក្រុងក៏បានរៀបចំសកម្មភាព ដូចជាជួបប្រាស្រ័យសិល្បៈ សកម្មភាពមនុស្សធម៌ ប្រគល់អាហារូបករណ៍សម្រាប់កុមារមានស្ថានភាពលំបាកជាដើម។

ប្អូនកុមារទទួលអាហារូបករណ៍ក្នុងពិធី

ក្នុងឱកាសនេះ សមាគមមិត្តភាពវៀតណាម-អាមេរិកទីក្រុងបានរួមសហការជាមួយអគ្គកុងស៊ុលទីក្រុងហូជីមិញបានប្រគល់អាហារូបក ណ៍ ចំនួន៨៩កញ្ចប់ក្នុងតម្លៃ ១១០ លានដុង សម្រាប់សិស្សដែលមានស្ថានភាពលំបាកលើទូទាំងទីក្រុងផងដែរ៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត