ពិធីប្រគល់ជ័យលាភីសារព័ត៌មានជាតិលើកទី១២ឆ្នាំ២០១៧បានប្រារព្ធយ៉ាងមហោឡារិក

13:20 | 22/06/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ពិធីប្រគល់ជីយលាភីសារព័ត៌មានជាតិលើកទី១២ឆ្នាំ២០១៧បានប្រារព្ធយ៉ាងមហោឡារិកនាយប់ថ្ងៃទី២១មិថុនានៅទីក្រុងហាណូយ។

អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញចូលរួមក្នុងពិធីប្រគល់ជ័យលាភីសារព័ត៌មានជាតិលើកទី១២ឆ្នាំ២០១៧ (រូបថតៈ VGP/Nhật Bắc)

អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ មានវត្តមានអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក​ Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang អចិន្ត្រៃយ៍គណៈលេខាធិការលោក Tran Quoc Vuong ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Pham Binh Minh ប្រធានគណៈកម្មការឃោសនានិងអប់រំមជ្ឈឹម លោក Vo Van Thuong រួមទាំងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម តំណាងក្រសួងស្ថាប័ននានា អ្នកកាសែតជើងចាស់និងអ្នកកាសែតលើទូទាំងប្រទេស។

ប្រធានសមាគមអ្នកកាសែតវៀតណាមនិងជាប្រធានក្រុមប្រឹក្សាពានរង្វាន់សារព័ត៌មានជាតិ លោក Thuan Huu អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ VOV,VN)

អញ្ជើញថ្លែងមតិក្នុងពិធីប្រគល់ជ័យលាភី សមាជិកមជ្ឈឹមបក្ស អគ្គនិពន្ធនាយកកាសែត Nhan dan (កាសែតប្រជាជន) ប្រធានសមាគមអ្នកកាសែតវៀតណាមនិងជាប្រធានក្រុមប្រឹក្សាពានរង្វាន់សារព័ត៌មានជាតិ លោក Thuan Huu ឲ្យដឹងថា។៖ វណ្ណកម្មចូលរួមការប្រឡងក្នុងឆ្នាំនេះសុទ្ធតែមានគុណភាពស្មើនឹងគ្នា ដោយឆ្លុះបញ្ជាំងលើគ្រប់ជ្រុងជ្រោយនូវស្ថានភាពជាក់ស្តែងរបស់ប្រទេសជាតិ ការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយក្នុងការអនុវត្តរាល់គោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋនិងការគ្រប់គ្រងរបស់រដ្ឋាភិបាល។

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh អញ្ជើញថ្លែងមតិក្នុងពិធីប្រគល់ជ័យលាភីសារព័ត៌មានជាតិ ២០១៧ (រូបថតៈ VGP/Nhật Bắc)

តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh បានសម្តែងក្តីសោមនស្សរីករាយដោយបានឃើញថា ឆ្នាំនេះជាឆ្នាំដែលមានចំនួនវណ្ណកម្មសារព័ត៌មានចូលរួមពានរង្វាន់ច្រើនបំផុតតាំងពីមុនមក ហើយគុណភាពក៏បានលើកតម្កើងផងដែរ។ ប្រការនេះសរឲ្យឃើញនូវការទាក់ទាញរបស់រង្វាន់សារព៏ត៌មានជាតិនិងការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់សមាគមអ្នកកាសែតគ្រប់ជាន់ថ្នាក់។ លោកបន្តថា៖ រួមជាមួយការអភិវឌ្ឍនៃបដិវត្តន៍ ៤.០ សារព័ត៌មានកំពុងឈរចំពោះមុខឱកាសអភិវឌ្ឍន៍យ៉ាងងាយស្រួល ប៉ុន្តែក៏ប្រឈមមុខនឹងការសាកល្បងថ្មីជាច្រើនដែរ។ តាមនោះ ភារកិច្ចដែលបក្សនិងរដ្ឋដាក់ចេញសម្រាប់សារព័ត៌មានក៏កាន់តែធ្ងន់ធ្ងរជាង។

ប្រធានរដ្ឋ លោក Tran Dai Quang និងអចិន្ត្រៃយ៍គណៈលេខាធិការលោក Tran Quoc Vuong អញ្ជើញប្រគល់ជូនរង្វាន់ដល់ម្ចាស់ជ័យលាភីថ្នាក់ A (រូបថតៈVGP/Nhật Bắc )



ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក Pham Binh Minh ប្រធានគណៈកម្មការឃោសនានិងអប់រំមជ្ឈឹម លោក Vo Van Thuong អញ្ជើញជូនរង្វាន់ថ្នាក់ B ចំពោះម្ចាស់ជ័យលាភី (រូបថតៈ VGP/Nhật Bắc)

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលក៏បានស្នើឲ្យគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ក្រសួងស្ថាប័ននានានិងអង្គការមហាជនទាំងអស់ បន្តលើកកម្ពស់មនសិការ បង្កើនការទទួលខុសត្រូវចំពោះសកម្មភាពរបស់សមាគមអ្នកកាសែតវៀតណាម អនុវត្តន៍ត្រឹមត្រូវសេចក្តីកំណត់របស់បក្ស រដ្ឋ និងផ្តោតការយកចិត្តទុកដាក់ថែមទៀត បង្កលក្ខណៈងាយស្រួលថែមទៀតសម្រាប់សារព័ត៌មាននិងសមាគមអ្នកកាសែតអនុវត្តន៍សកម្មភាពប្រកបដោយប្រសិទ្ធភាព៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត