ស្នាដៃ​ជ័យលាភី​អក្សរសិល្ប៍​ទន្លេមេគង្គ​លើក​ទី​៩បង្ហាញ​ពី​តថភាព​ពិត​តាម​ដង​ទន្លេមេគង្គ

21:09 | 16/06/2018 (យោងតាម vanvn.net ប្រែសម្រួលដោយស្រីពេជ្រ)

យុគសម័យ - នាព្រឹកថ្ងៃទី១៥មិថុនានៅទីក្រុងហាណូយ ពិធីប្រគល់ជ័យលាភីអក្សរសិល្ប៍ទន្លេមេគង្គលើកទី៩ត្រូវបានរៀបចំឡើងយ៉ាងមហោឡារិត។ អញ្ជើញចូលរួមក្នុងពិធីមានតំណាងមកពីសមាគមអ្នកនិពន្ធ៦ប្រទេសនៃអនុតំបន់ទន្លេមេគង្គ រួមមាន វៀតណាម កម្ពុជា ឡាវ មីយ៉ាម៉ា ថៃនិងចិន រួមទាំងអ្នកនិពន្ធ កវី អ្នកស្រាវជ្រាវអក្សរសាស្ត្រវៀតណាមនៅទីក្រុងហាណូយ។

គណៈអធិបតីក្នុងពិធីប្រគល់ជ័យលាភីអក្សរសិល្ប៍ទន្លេមេគង្គលើកទី៩ (រូបថតៈ vanvn.net)

ជ័យលាភីអក្សរសិល្ប៍មេគង្គត្រូវបានបង្កើតឡើងនៅឆ្នាំ 2006 ក្រោមគំនិតផ្តួចផ្តើមរបស់សមាគមអ្នកនិពន្ធវៀតណាម។ ដើមឡើយមានការចូលរួមរបស់៣ប្រទេសគឺវៀតណាម កម្ពុជានិងឡាវប៉ុណ្ណោះ។ ដល់ឥឡូវនេះ ជ័យលាភីនេះមានការចូល រូមរបស់៦ប្រទេសនៃអនុតំបន់ទន្លេមេគង្គ។ តាមរយៈការរៀបចំចំនួន៩លើក រហូតមកដល់ពេលនេះមានស្នាដៃល្អជាង ១០០ត្រូវបានលើកតម្កើង។

កវី Huu Thinh ប្រធានសមាគមអ្នកនិពន្ធវៀតណាម អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ vanvn.net)

អញ្ជើញថ្លែងមតិក្នុងពិធីប្រគល់ជ័យលាភី កវី Huu Thinh ប្រធានសម្ព័ន្ធសមាគមអក្សរសិល្ប៍សិល្បៈវៀតណាមនិងជាប្រធានសមាគមអ្នកនិពន្ធវៀតណាម ដែលជាម្ចាស់រៀបចំពិធីប្រគល់ជ័យលាភីអក្សរសិល្ប៍លើកទី៩បានសង្កត់ធ្ងន់ថា៖ “ការផ្តួចផ្តើមគំនិត រក្សានិងអភិវឌ្ឍន៍ជ័យលាភីអក្សរសិល្ប៍ទន្លេមេគង្គបានបញ្ជាក់ថា អក្សរសិល្ប៍គឺមិនត្រូវយឺតយ៉ាវចំពោះមុខវិស័យសេដ្ឋកិច្ច ការទូត ព័ត៌មាននិងទេសចរណ៍ឡើយ។ រួមជាមួយពេលវេលា ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គបានក្លាយទៅជានិមិត្តសញ្ញាល្អប្រសើរអំពីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងអ្នកនិពន្ធនានាក្នុងតំបន់។ ហើយថ្ងៃនេះ អ្នកនិពន្ធមកពីតំបន់ទន្លេមេគង្គជាថ្មីម្តងទៀត បានរួមគ្នាទទួលក្តីសប្បាយរីករាយដោយមានការរួមចំណែកថ្មី”។

ប្រធានសមាគមអ្នកនិពន្ធប្រទេសទាំង៦នៃទន្លេមេគង្គថតរូបអនុស្សាវរីយ៍ (រូបថតៈ vanvn.net)

នៅក្នុងពិធីប្រគល់ជ័យលាភីនេះ លោក ព្រឿង ប្រណីតប្រធានសមាគមអ្នកនិពន្ធខ្មែរ; លោក Thongbay Phothisane ប្រធានសមាគមអ្នកនិពន្ធឡាវ; Fan Wen អនុប្រធានសម្ព័ន្ធសមាគមអក្សរសិល្ប៍សិល្បៈយូណាន(ចិន); Kyaw Win ប្រធានសមាគមអ្នកនិពន្ធមីយ៉ាន់ម៉ានិង Kanokwalee Pojanapakorn ប្រធានសមាគមអ្នកនិពន្ធថៃ​ បានថ្លែងមតិ លើកកម្ពស់នូវតម្លៃនិងអត្ថន័យនៃពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ។

អ្នកនិពន្ធទាំង១២ជាម្ចាស់ពានរង្វាន់ (រូបថតៈ vanvn.net)

ជាពិសេស ស្នាដៃចំនួន១២របស់អ្នកនិពន្ធទទួលបានជ័យលាភី១២នាក់ បានឆ្លុះបញ្ចាំងនូវទំនាក់ទំនងយ៉ាងល្អប្រពៃ មនោសញ្ចេតនាអន្តរជាតិយ៉ាងថ្លៃថ្លារបស់ប្រជាជននៃប្រទេសទាំងឡាយក្នុងតំបន់។ អ្នកនិពន្ធវៀតណាមពីរនាក់ទទួលបានជ័យលាភីលើកនេះ៕

(យោងតាម vanvn.net ប្រែសម្រួលដោយស្រីពេជ្រ)

(យោងតាម vanvn.net ប្រែសម្រួលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត