ការតាំងពិព័រណ៍រូបថតរំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវការប្រឡងប្រណាំងស្នេហាជាតិ

11:19 | 08/06/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី៨ខែមិថុនា គណៈកម្មការរៀបចំពិធីធំៗរបស់ទីក្រុងហូជីមិញបានរៀបចំបើកការតាំងពិព័រណ៍រូបថត “ទីក្រុងហូជីមិញអនុវត្តន៍យ៉ាងសកម្មនូវសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិរបស់លោកប្រធានហូជីមិញ” ក្នុងឱកាសរំលឹកខួបលើកទី៧០នៃទិវាលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវស្នេហាជាតិ (ថ្ងៃទី១១មិថុនា១៩៤៨-ថ្ងៃទី១១មិថុនា២០១៨)។

រូបថតជាង១០០ស្លឹកបានតាំងបង្ហាញក្នុងការតាំងពិព័រណ៍ (រូបថតៈ VOV)

ការតាំងពិព័រណ៍នេះ រូបថតឯកសារជាង១០០សន្លឹក ដែលបានជ្រើសរើសដើម្បីបង្ហាញនូវសេចក្តីអំពាវនាវរបស់លោកប្រ ធានហូជីមិញ ដែលចាប់ផ្តើមឲ្យចលនាប្រឡបប្រណាំងស្នេហាជាតិអភិវឌ្ឍន៍ រួមចំណែគទៅក្នុងជោគជ័យនៃបដិវត្តន៍ វៀត ណាម។ អញ្ជើញទស្សនានៅការតាំងពិព័រណ៍នេះ អ្នកស្រី Hong Hanh នៅខ័ណ្ឌទី១ ទីក្រុងហូជីមិញបានឲ្យដឹងថា៖ “ពេល មកទស្សនាការតាំងពិព័រណ៍នេះ នាងខ្ញុំឃើញថា​នៅមានរូបថត ឯកសារអំពីលោកប្រធានហូជីមិញ ក្នុងនោះមានអំឡុងពេលដែលលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវការប្រឡងប្រណាំងស្នេហាជាតិ។ បានទស្សនាការទាំងពិព័រណ៍នេះ នាងខ្ញុំកាន់តែយល់ច្បាស់ពីសកម្មភាពក្នុងដំណើរការលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវឲ្យប្រទេសជាតិទាំងមូល ខិតខំប្រឹងប្រែងការពារប្រទេសជាតិ។ តាមនោះ បំផុសស្មារតីស្នេហាជាតិ ឆន្ទៈមោះមុតរបស់ប្រទេសជាតិទាំងមូល”។

ការតាំងពិព័រណ៍រូបថត “ទីក្រុងហូជីមិញអនុវត្តយ៉ាងសកម្មនូវសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិរបស់លោកប្រ ធានហូជីមិញ”នឹងប្រព្រឹតទៅរហូតដល់ថ្ងៃទី២០មិថុនាឆ្នាំ២០១៨៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត