យុគសម័យ - ប្រទេសនានាត្រូវធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវដើម្បីចៀសវាងពីការបង្កភាព ស្មុគស្មាញដល់ស្ថានភាពនិងចូលរួមចំណែកក្នុងការរក្សាសន្តិភាពនិងសន្តិសុខនៅសមុទ្រខាងកើត។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang (រូបថត៖ baoquocte)
ឆ្លើយនឹងសំនួររបស់អ្នកយកព័ត៌មាននៅឯសន្និសីទសារព័ត៌មានជាប្រចាំដែលទាក់ទងនឹងការកសាងខ្សែកាបក្រោមដីដែលតភ្ជាប់ជាមួយអង្គភាពសិប្បនិមិ្មតនៅកោះ Hoang Sa (Paracel Islands) អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានបញ្ជាក់ថា៖“វៀតណាមមានភ័ស្តុតាង ជាប្រវត្តិសាស្ត្រនិងមូលដ្ឋានគតិយុត្តគ្រប់គ្រាន់ដើម្បីអះអាងពីអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa និង Truong Sa (Paracel islands និង Spratly islands) ដោយអនុលោមតាមច្បាប់ អន្តរជាតិ។ រាល់សកម្មភាពទាក់ទងនឹងប្រជុំកោះទាំងពីរនេះបើគ្មានការអនុញ្ញាតពីវៀតណាមគឺជាអំពើរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមហើយគ្មានតម្លៃនោះឡើយ។ ប្រទេសនានាគួរតែធ្វើ សកម្មភាពប្រកបដោយទំនួលខុសត្រូវដើម្បីចៀសវាងពីការបង្កភាពស្មុគស្មាញដល់ស្ថានការណ៍ព្រមទាំង រួមចំណែកដល់ការរក្សាសន្តិភាពនិងសន្តិសុខនៅសមុទ្រខាងកើតផងដែរ”។
គួរបញ្ជាក់ថាគេហទំព័រ Benar News កាលពីថ្ងៃទី ៨ ខែមិថុនាបានដកស្រង់រូបភាពផ្កាយរណប ពីក្រុមហ៊ុន Planet Labs (សហរដ្ឋអាមេរិក) និងទិន្នន័យពីគេហទំព័រតាមដាននាវា ដោយបង្ហាញថា កប៉ាល់ចិនទំនងជាកំពុងតំឡើងខ្សែកាបក្រោមដីនៅតំបន់ប្រជុំកោះ Hoang Sa របស់វៀតណាម ប៉ុន្តែត្រូវបានចិនទន្ទ្រានកាន់កាន់ដោយខុសច្បាប់។ នាបច្ចុប្បន្ន គេតែមិនទាន់ដឹងច្បាស់ថាគោលបំណង ជាក់លាក់អំពីអំពើនេះរបស់ភាគីចិនទេ។ ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញបានវាយតម្លៃថាវា ទំនងជាប្រទេសចិនបានដាក់ប្រព័ន្ធខ្សែកាបក្រោមដីដើម្បីបម្រើគោលបំណងយោធានិងបង្កើនលទ្ធភាព រកឃើញនាវាមុជទឹកផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)

មតិពីមិត្តអ្នកអាន