មន្ត្រីការពារជាតិអាមេរិកបង្ហាញការព្រួយបារម្ភចំពោះ ការធ្វើសមយុទ្ធរបស់ចិននៅប្រជុំកោះ Hoang Sa (Paracel Island)

11:29 | 08/07/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - អ្នកតំណាងក្រសួងការពារជាតិសហរដ្ឋអាមេរិកដែលចូលរួមក្នុងសន្និសីទមន្ត្រីការពារជាតិអាស៊ានបូក បានបង្ហាញការព្រួយបារម្ភអំពីសមយុទ្ធរបស់ចិននៅប្រជុំកោះ Hoang Sa (Paracel Island)។

ទិដ្ឋភាពនៃកិច្ចប្រជុំ។

នាព្រឹកថ្ងៃទី ៧ ខែកក្កដា នៅទីក្រុងហាណូយ ក្រសួងការពារជាតិបានរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូ របស់មន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ានបូក (ADSOM +) ។

ថ្លែងពីស្ពានអាមេរិកលោក Chris Johnstone ប្រធាននាយកដ្ឋានអាស៊ីអាគ្នេយ៍នៃក្រសួងការពារជាតិអាមេរិកបានកោតសរសើរចំពោះកិច្ចប្រឹងប្រែងប្រឆាំងនឹងជំងឺរាតត្បាតដែលកំពុងកើតមាននៅពេលនេះ។ កងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិកកំពុង កាតព្វកិច្ចរបស់អ្នកនៅកន្លែងណាដែលច្បាប់អន្តរជាតិអនុញ្ញាត។

លោក Chris Johnstone បានឲ្យដឹងថា៖ «យើងក៏កំពុងបំពេញភារកិច្ចធ្វើដំណើរដោយសេរីនៅលើដែនទឹកអន្តរជាតិជាមួយអាស៊ាននិងបណ្តាប្រទេសជាដៃគូដើម្បីលើកកម្ពស់សន្តិភាពសន្តិសុខនិងសេរីភាពក្នុងការធ្វើនាវាចរ អាកាសចរណ៍នៅសមុទ្រខាងកើត។ យើងក៏សូមស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ានស្តីពីការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ» ។

សហរដ្ឋអាមេរិករួមជាមួយវៀតណាមនិងសិង្ហបុរីមានការព្រួយបារម្ភអំពីការធ្វើសមយុទ្ធរបស់ចិននាពេលថ្មីៗនេះនៅប្រជុំកោះ Hoang Sa និងចាត់ទុកសកម្មភាពនេះថាផ្ទុយពីការរំលោភសេចក្តីប្រកាសស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) និងបង្កភាពស្មុកស្មាញដល់តំបន់។

លោក Chris Johnstone បានសង្កត់ធ្ងន់ថា៖ «យើងជំរុញឱ្យភាគីទាំងអស់ធ្វើការដោះស្រាយវិវាទស្របតាមច្បាប់អន្តរជាតិហើយយើងទន្ទឹងរង់ចាំលើកកម្ពស់ភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីលើកកម្ពស់សន្តិសុខនិងសុវត្ថិភាពរបស់ដៃគូរបស់យើង” ។ យើងនឹងបន្តសហប្រតិបត្តិការជាមួយអ្នកនាពេលអនាគតខាងមុខ»៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត