អ្នកប្រាជ្ញអាមេរិក៖ ចិនរំលោភទាំងធម្មនុញ្ញអង្គការសហប្រជាជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២

14:55 | 02/06/2020

នេះគឺជាការវាយតម្លៃរបស់លោក James Kraska សាស្រ្តាចារ្យផ្នែកច្បាប់សមុទ្រអន្តរជាតិនៃសាកលវិទ្យាល័យសមុទ្រអាមេរិក ដែលបានលើកឡើងក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។

លោក James Kraska សាស្រ្តាចារ្យផ្នែកច្បាប់សមុទ្រអន្តរជាតិ

ការដែលចិនមានទង្វើទាំងទទឹង ទទែងដោយបង្កើតរបស់ដែលហៅថា “តំបន់ Xisha” និង “តំបន់ Nansha” និងនាំយកយន្ដហោះទៅ ចតនៅលើថ្មប៉ះប្រះទឹក Chu Thap (Fiery Cross Reef) ស្ថិតក្នុងប្រជុំកោះ Truong Sa របស់វៀត ណាម បានរំលោភយ៉ាងធ្ងន់ធ្ងរលើមាត្រាជាច្រើនចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS 1982)។ នេះគឺជាការវាយតម្លៃរបស់លោក James Kraska សាស្រ្តាចារ្យផ្នែកច្បាប់សមុទ្រអន្តរជាតិនៃសាកលវិទ្យាល័យសមុទ្រអាមេរិក ដែលបានលើកឡើងក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។ លោកសាស្រ្តាចារ្យ James Kraska បានសង្កត់ធ្ងន់ថា ប្រទេសនានាក៏ត្រូវមានប្រតិកម្មឲ្យបានខ្លាំងក្លាជាងទៀត ដើម្បីបញ្ឈប់មហិច្ឆតារបស់ចិន។

យោងតាមលោក James Kraska ទង្វើបង្កអស្ថេរភាពរបស់ចិនទៅលើសន្តិភាពនិងសន្តិសុខក្នុងតំបន់ អាចបង្កើនហានិភ័យនៃការរត់ប្រណាំងសព្វាវុធរវាងបណ្តាប្រទេសក្នុងតំបន់ក៏ដូចជាបង្កើនវត្តមានយោធានៅតាមបណ្តាប្រទេសនៅក្រៅតំបន់។ ចិនកំពុងឆ្លៀតយកការដែលប្រទេសនានាកំពុងផ្តោតអារម្មណ៍លើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ដើម្បីប៉ុនប៉ង់សម្រេចបាននូវ “គោលដៅយុទ្ធសាស្ត្រ” ដែលខ្លួនបានដាក់ចេញលើសមុទ្រខាងកើត៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត