យុគសម័យ - “វៀតណាមបានលើកឡើងនូវទស្សនៈរបស់ខ្លួនអំពីផលប៉ះពាល់អវិជ្ជមាននៃការរំលោភបំពានរបស់ក្រុមនាវាចិន HaiYang DiZhi 8 លើទំនាក់ទំនងរវាងប្រទេសទាំងពីរ សន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើតក៏ដូចជាក្នុងតំបន់។ សម្រាប់ហេតុផលទាំងនេះ វៀតណាមតម្រូវឱ្យប្រទេសចិនបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពានដ៏ធ្ងន់ធ្ងរនេះនិងដកក្រុមនាវាទាំងអស់ចេញពីដែនសមុទ្ររបស់វៀតណាម» - នកនាំពាក្យរបស់ក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាង។
នាវាស្ទង់ភូមិសាស្ត្រសមុទ្រ Haiyang Dizhi 8 របស់ចិន
យុគសម័យ - នាថ្ងៃទី១៤ខែមេសាឆ្នាំ២០២០ ឆ្លើយនឹងសំនួររបស់អ្នកយកព័ត៌មានអំពីព័ត៌មានថានាវាចិនមួយក្រុមដែលចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម អ្នកនាំពាក្យរបស់ក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងថា “វៀតណាមបានលើកឡើងនូវទស្សនៈរបស់ខ្លួនអំពីផលប៉ះពាល់អវិជ្ជមាននៃការរំលោភបំពានរបស់ក្រុមនាវាចិន HaiYang DiZhi 8 លើទំនាក់ទំនងរវាងប្រទេសទាំងពីរ សន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើតក៏ដូចជាក្នុងតំបន់។ សម្រាប់ហេតុផលទាំងនេះ វៀតណាមតម្រូវឱ្យប្រទេសចិនបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពានដ៏ធ្ងន់ធ្ងរនេះនិងដកក្រុមនាវាទាំងអស់ចេញពីដែនសមុទ្ររបស់វៀតណាម។»
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) បានរាយការណ៍ថា ដកស្រង់ពីទិន្នន័យតាមដាននាវាបានឲ្យដឹងថានាវាស្ទង់ភូមិសាស្ត្រ សមុទ្រ Haiyang Dizhi 8 របស់ចិន ត្រូវបានគេមើលឃើញនៅចម្ងាយប្រមាណ ១៥៨ គីឡូម៉ែត្រពីឆ្នេរសមុទ្រប្រទេសវៀតណាម។ វាត្រូវបានអមដោយនាវាយាមល្បាតសមុទ្រយ៉ាងហោចណាស់មួយគ្រឿងទៀតផងដែរ។ ទិន្នន័យនេះត្រូវបានទទួលពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រដកស្រង់ពីគេហទំព័រតាមដានចរាចរណ៍សមុទ្រ Marine Traffic។
កាលពីដើមខែកក្កដាឆ្នាំ ២០១៩ ចិនបានបញ្ជូននាវាស្ទង់ភូមិសាស្ត្រ Haiyang Dizhi 8 រំលោភបំពានលើតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមនៅសមុទ្រខាងកើត។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់បន្ថែមថាវៀតណាមប្រឆាំងដាច់ខាតចំពោះនាវាស្ទង់ភូមិសាស្ត្រ Haiyang Dizhi 8 របស់ចិនដែលកំពុងបន្តរំលោភបំពានដ៏ធ្ងនើធ្ងរលើអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាមលើដែនសមុទ្ររបស់ខ្លួនដែលត្រូវបានកំណត់ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)» ។
លោកស្រី Le Thi Thu Hang បានអះអាងថា “វៀតណាមបានលើកឡើងនូវទស្សនៈរបស់ខ្លួនអំពីផលប៉ះពាល់អវិជ្ជមាននៃការរំលោភបំពានរបស់ក្រុមនាវាចិន HaiYang DiZhi 8 លើទំនាក់ទំនងរវាងប្រទេសទាំងពីរ សន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើតក៏ដូចជាក្នុងតំបន់។ សម្រាប់ហេតុផលទាំងនេះ វៀតណាមតម្រូវឱ្យប្រទេសចិនបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពានដ៏ធ្ងន់ធ្ងរនេះនិងដកក្រុមនាវាទាំងអស់ចេញពីដែនសមុទ្ររបស់វៀតណាម»៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន