យុគសម័យ - នាថ្ងៃទី ៣ ខែមេសាឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីព័ត៌មាននៃទូកនេសាទ QNg 90617 TS ជាមួយអ្នកនេសាទវៀតណាម ៨ នាក់ដែលកំពុងមានបញ្ហានៅតំបន់កោះ Phu Lam (Woody Island) ចំណុះប្រជុំកោះ Hoang Sa (Paracel Islands) របស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang។
បើយោងតាមព័ត៌មានពីអាជ្ញាធរវៀតណាម ខណៈដែលនាវានេសាទ QNg 90617 TS និងអ្នកនេសាទ វៀតណាម៨នាក់កំពុងធ្វើសកម្មភាពជាធម្មតានៅតំបន់ សមុទ្រចំណុះប្រជុំកោះ Hoang Sa របស់វៀតណាមនោះ គឺនាវាកងឆ្មាំឆ្នេរសមុទ្ររចិនរារាំងនិងបុកឲ្យលិច។
ដូចដែលបានអះអាងជាច្រើនលើកច្រើនសារថា វៀតណាមមានភស្តុ តាងប្រវត្តិសាស្ត្រនិងមូលដ្ឋានគតិយុត្តដ៏គ្រប់គ្រាន់ដើម្បីអះអាងនូវអធិប តេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និងប្រជុំកោះ Truong Sa (Spratly Island) ដ៏ស្របទៅតាមច្បាប់អន្តរជាតិ។
សកម្មភាពពោលខាងលើរបស់ នាវាប៉ូលីសសមុទ្រចិនបានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa បង្កឡើងការខូចខាតខាងទ្រព្យសម្បត្តិ គំរាមកំហែងដល់សុវត្ថិភាពអាយុជីវិត និងផលប្រយោជន៍ដ៏ស្របច្បាប់របស់ អ្នកនេសាទវៀតណាម ដើរផ្ទុយទៅនឹងការយោគយល់រួមរវាងថ្នាក់ដឹកនាំ ជាន់ខ្ពស់នៃប្រទេសទាំងពីរ អំពីការប្រព្រឹត្តដោយមនុស្សធម៌ជាមួយអ្នក នេសាទនិងកិច្ចព្រមព្រៀងស្ដីពីគោលការណ៍ជាសារវ័ន្តណែនាំការដោះ ស្រាយបញ្ហានៅសមុទ្ររវាងវៀតណាម-ចិន។ សកម្មភាពនេះក៏ផ្ទុយទៅនឹង ស្មារតីនៃសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) បណ្ដាលឲ្យស្ថានភាពកាន់តែស្មុគស្មាញហើយអវិជ្ជមានចំពោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដូចជាការរក្សាសន្តិភាព ស្ថិរភាពនិងកិច្ច សហប្រតិបតិ្តការនៅសមុទ្រខាងកើតផងដែរ។
នាថ្ងៃទី៣មេសា តំណាងក្រសួងការបរទេសវៀតណាមបានប្រគល់ កំណត់ទូតប្រឆាំងជំទាស់ដល់ស្ថានទូតចិនប្រចាំវៀតណាម ដោយសំណូម ពរឲ្យចិនធ្វើការស៊ើបអង្កេត ដោះស្រាយយ៉ាងតឹងរឹងចំពោះបុគ្គលិកលើនាវា ប៉ូលីសសមុទ្រចិនដូចដែលបានបញ្ជាក់ពោលខាងលើ កុំឲ្យសកម្មភាព ប្រហាក់ប្រហែលកើតមានឡើងបន្ថែមទៀត ព្រមទាំងសងសំណងដ៏សក្តិ សមសម្រាប់ការខូចខាតរបស់អ្នកនេសាទវៀតណាមតែម្ដង៕
(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន