ជ័យជំនះរបស់វៀតណាមក្នុងការប្រយុទ្ធការពារព្រំដែន ភាគខាងជើងនៃមាតុ ភូមិកាលពីឆ្នាំ១៩៧៩មានការជួយឧបត្ថម្ភដ៏ធំធេងរបស់ប្រជាជនជឿនលឿនលើពិភពលោក ជាពិសេសគឺប្រជាជនសហភាពសូវៀត។
ឧត្តមសេនីយ៍ទោ Porfiry Ivashko ចែករំលែកអំពីអនុស្សាវរីយ៍ពេលដែលមកជួយឧបត្ថម្ភវៀតណាមនាឆ្នាំ១៩៧៩ (រូបថត៖ TTXVN)
ឆ្លើយសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី ឧត្តមសេនីយ៍ ទោ Porfiry Ivashko ជាអ្នកជំនាញម្នាក់ក្នុងចំណោមអ្នកជំនាញសូវៀតដើមដំបូង ដែលបានមកជួយឧបត្ថម្ភវៀតណាម ខណៈដែលការប្រយុទ្ធការពារមាតុភូមិទើបនឹងចាប់ផ្ដើមនោះ បានអះអាងថា វៀតណាមនិងសូវៀតមានទំនាក់ទំនងមិត្ត ភាពប្រពៃណីតាំងពីយូរលង់ណាស់មកហើយ។ ប្រជាជនសូវៀតជានិច្ចកាល ចែករំលែកការលំបាកទាំងខាងសម្ភារៈនិងស្មារតីជាមួយប្រជាជនវៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពាននៃចក្រពត្តិនានាលើពិភពលោក។ ដោយហេតុនេះ ប្រជាជនសូវៀតបានគាំទ្រវៀតណាមជាថ្មីម្ដងទៀតក្នុងការប្រយុទ្ធការពារព្រំដែនភាគខាងជើងនៃមាតុភូមិ។ ថ្វីត្បិតតែជួបប្រទះនឹងការលំបាកយ៉ាងណាក៏ដោយ ប៉ុន្តែអ្នក ជំនាញសូវៀតទាំងអស់សុទ្ធតែមានមោទនៈភាពដ៏ធំធេងដោយសារតែបានរួមកម្លាំងកាយចិត្ត ជួយឧបត្ថម្ភប្រជាជនវៀតណាមជាបងប្អូន។
ឧត្តមសេនីយ៍ទោ Porfiry Ivashko បានអះអាងថា សូវៀតជានិច្ចកាលគាំទ្រ ចំពោះការប្រយុទ្ធដោយយុត្តិធម៌របស់ប្រជាជនវៀតណាម ដែលបានប្រយុទ្ធដើម្បីការពារខឿនឯករាជ្យភាពនៃប្រទេសជាតិខ្លួន៕
(ប្រភពព័ត៌មាន: VOVWORLD)

មតិពីមិត្តអ្នកអាន