សិល្បករ-សិល្បការិនី បង្ហាញ​នូវ​ទុក្ខ​ក្រៀមក្រំ ក្រោយ​សម្ដេច​​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ទ្រង់​យាង​សោយ​ទិវង្គត!

20:47 | 18/11/2019 (ប្រភព៖ Fresh News)

បន្ទាប់ពីទទួលដំណឹងដ៏រន្ធត់ និង​តក់ស្លុត ស្ទើរមិនគួរឲ្យជឿពីដំណឹងសោយទិវង្គត របស់សម្ដេចរាជ្របុត្រី ព្រះរៀម​នរោត្តម បុប្ផាទេវី ទ្រង់បានសោយទិវង្គត​ នាព្រះជន្មាយុ ៧៧ព្រះវស្សា នៅឯមន្ទីរពេទ្យ ក្នុងទីក្រុងបាងកកប្រទេសថៃ ដោយរោគាពាធ បានធ្វើឲ្យប្រជាជនខ្មែរទូទាំងប្រទេស ពិសេសសិល្បករ សិល្បការិនី បានបង្ហាញនូវក្ដីសោកស្ដាយ និងទុក្ខក្រៀមក្រំជាពន់ពេក ដែលខ្សែរាជ្យវង្សខ្មែរ ព្រមទាំងជាមាតានៃរបាំព្រះរាជទ្រព្យខ្មែរ។

សម្ដេច​​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ទ្រង់​យាង​សោយ​ទិវង្គត (រូបថត៖ Freshnews)

អ្នកសិល្បៈទាំងអស់រួមមានដូចជា ក្រុមព្រះសូរិយា ប្រធានសមាគមន៍សិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា, តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម, តារាចម្រៀង កញ្ញា ទេព បូព្រឹក្ស តារាសម្ដែងអ្នកនាង គង់ ចាន់ស្រីមុំ, កញ្ញា រឿន ណាត, កញ្ញា​ ចាន់ នីកា,កញ្ញា បេននី យ៉ាំង រួមទាំងអ្នកសិល្បៈជាច្រើនរូបទៀត បានសម្ដែងការសោកស្ដាយជាពន់ពេក ចំពោះការយាងសោយទិវង្គត របស់សម្ដេចរាជ្របុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី។

ក្នុងនោះផងដែរ ដោយយោងតាមគណនីហ្វេសប៊ុករបស់ ក្រុមព្រះសូរិយា បានឲ្យដឹងដែរថា «ព្រះសពរបស់ព្រះអង្គ និងដង្ហែនិវត្តន៍មកកាន់ព្រះរាជធានីភ្នំពេញវិញ ក្នុងពេលឆាប់បំផុតនេះ ទូលបង្គំ​ ខ្ញុំម្ចាស់ទាំងឡាយ​ សូមថ្វាយព្រះរាជមហាកុសល​ ចំពោះដួងព្រះវិញ្ញាណក្ខន្ធសម្តេចព្រះរៀម​ ទេពនាថវដ្តីឯក​ និមិត្តរូបនៃរបាំព្រះរាជទ្រព្យខ្មែរ​ សូមស្តេចយាងទៅកាន់ព្រះបរមសុខ កុំបីឃ្លាងឃ្លាតឡើយ»

គួរបញ្ជាក់ថា សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៧ព្រះវស្សា នាវេលាម៉ោង ១២៖៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត