ប្រទេសកម្ពុជាបានបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណលេងល្បែងតាមអ៊ិនធើណែត

12:57 | 20/08/2019 (យោងតាម vovworld.vn ហេងវុធ្ធី សរុប)

នាថ្ងៃទី ១៨ ខែសីហា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាប្រទេសនេះនឹងមិនផ្តល់អាជ្ញាប័ណ្ណថ្មីដល់សកម្មភាពធ្វើអាជីវកម្មលេងល្បែងស៊ីសងតាមអ៊ិនធើណែតទៀតទេ ក៏ដូចជាមិនបន្តពន្យាពេលសម្រាប់អាជ្ញាប័ណ្ណដែលជិតផុតសពុលភាពនាពេលខាងមុខនេះផងដែរ។

កម្ពុជាហាមឲ្យលេងល្បែងស៊ីសងនៅតាមអ៉ិធើណែត (រូបថត៖ phnompenhpost.com)

សម្តេចតេជោ ហ៊ុនសែន បានសង្កត់ធ្ងន់ថារាជរដ្ឋាភិបាលកម្ពុជានឹងបញ្ឈប់ការ ផ្តល់អាជ្ញាប័ណ្ណសម្រាប់ការធ្វើអាជីវកម្មល្បែងស៊ីសងតាមអ៊ីនធើណែតទាំងក្នុងនិងក្រៅប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលក៏មិនបន្តពន្យាពេលសម្រាប់អាជ្ញាប័ណ្ណដែលមានមូលដ្ឋាននានានាពេលបច្ចុប្បន្ននោះឡើយ ហេតុដូច្នេះហើយមូលដ្ឋានធ្វើអាជីវកម្មល្បែងស៊ីសងតាមអ៊ិនធើណែតអាចធ្វើប្រតិបត្តិការរហូតដល់ពេលអាជ្ញាប័ណ្ណផុតសពុលភាពរបស់ខ្លួនតែប៉ុណ្ណោះ។

សេចក្តីសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជាបានរកឃើញជនល្មើសបរទេសមួយចំនួនបានបើកមូលដ្ឋានលេងល្បែងភ្នាល់តាមអ៊ិនធើណែតដោយខុសច្បាប់នៅក្នុងប្រទេសនេះព្រមទាំងប្រើប្រាស់មូលដ្ឋានទាំងនេះជាកន្លែងដើម្បីធ្វើការគំរាមកំហែងទារប្រាក់ចំពោះជនរងគ្រោះទាំងក្នុងនិងក្រៅប្រទេសកម្ពុជាផងដែរ៕

(យោងតាម vovworld.vn ហេងវុធ្ធី សរុប)

(យោងតាម vovworld.vn ហេងវុធ្ធី សរុប)

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត