ក្រុងព្រះសីហនុកំពុងទទួលរងការជន់លិចដោយជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ

12:34 | 09/08/2019 (យោងតាម៖ cpp.org.kh)

យុគសម័យ - ក្រុងព្រះសីហនុនៅពេលនេះកំពុងទទួលរងការជន់លិចដោយជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ ខណៈពុំដែលបានជួបប្រទះជាង១០ឆ្នាំកន្លងមកនេះ។

ឯកឧត្តម គួចចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង (រូបថតៈ cpp.org.kh )

ឯកឧត្តម គួចចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអោយដឹងថា ចាប់ពីម៉ោង៧ព្រឹកថ្ងៃទី៨ខែសីហា ដល់ម៉ោង៧ព្រឹកថ្ងៃទី៩ ខេសីហានេះ ក្រុងព្រះសីហនុទទួលរងការគំរាមកំហែងជំនន់ទឹកភ្លៀងយ៉ាងខ្លំាង ដោយសារ កំរិតទឹកភ្លៀងមានកម្ពស់រហូតដល់២៧២ មីលីម៉ែត្រ។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងស្ថានភាពបែបនេះបានធ្វើឲ្យតំបន់មួយចំនួននៅក្នុងក្រុងព្រះសីហនុបានគំរាមកំហែងដោយជំនន់ទឹកភ្លៀង បង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិសាធារណៈនិងឯកជនមួយចំនួន ។

ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តព្រះសីហានុ (រូបថតៈ cpp.org.kh)

ក្នុងពេលភ្លៀងកំពុងធ្លាក់ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមជាមួយនឹងក្រុងការងារជំនាញ បានចុះទៅពិនិត្យមើលស្ថានភាព ប្រព័ន្ធប្រលាយលូ និងកាយបើកគម្របលូ កាយសំរាមនៅមាត់លូ ដើម្បីបើកផ្លូវទឹកឲ្យហូរបានលឿន។

សូមបញ្ជាក់ថា ធាតុអាកាសបែបនេះ ពុំធ្លាប់មានទេនៅក្នុងក្រុងព្រះសីហនុ ចាប់តំាងពីឆ្នាំ ២០០៧មកគឺមានម្ដងកម្រិត ៨១ មីលីម៉ែត្រដែល កាលនោះជនលិចដែរ ក៏ប៉ុន្តែមិនលិចខ្លាំងដូចរបៀបនេះទេ ៕

(យោងតាម៖ cpp.org.kh)

(យោងតាម៖ cpp.org.kh)

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត