ប្រធានរដ្ឋចិន និងភរិយា ចូលគាល់ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ នៅទីក្រុងប៉េកាំង

13:26 | 20/09/2018 (យោងតាម freshnewsasia.com)

យុគសម័យ - ប្រធានរដ្ឋចិនលោក ស៉ី ជិនពីង និងលោកជំទាវជាភរិយា Peng Liyuan បានអញ្ជើញចូលគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ នៅទីក្រុងប៉េកាំង នៅថ្ងៃទី១៩ខែកញ្ញា ជាមួយការប្ដេជ្ញាចិត្តពង្រឹងបន្ថែមនូវទំនាក់ទំនងមហាមិត្តកម្ពុជា-ចិន។

ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ពេលនេះកំពុងស្ថិតនៅប្រទេស ចិនដើម្បីត្រួតពិនិត្យព្រះរាជសុខភាព។ លោក ស៉ី ជិនពីង បានជូនពរឱ្យព្រះបាទ នរោត្ដម សីហមុនី និងសម្តេចព្រះវររាជមាតាជាតិខ្មែរ មានព្រះរាជសុខភាពល្អ និងរីករាយក្នុងឱកាសស្នាក់នៅប្រទេសចិន។

គួរបញ្ជាក់ថា ប្រធានរដ្ឋចិន លោក ស៉ី ជិនពីង បានអបអរសាទរចំពោះជោគជ័យនៃការរៀបចំការបោះឆ្នោតសកលកាលពីកក្កដាកន្លងទៅ ដោយលោកថែមទាំងរំពឹងទៀតថា កម្ពុជានឹងទទួលបានលទ្ធផលដ៏អស្ចារ្យក្នុងការអភិវឌ្ឍប្រទេសជាតិ ក្រោមម្លប់នៃ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្ដម ស៉ីហមុនី និងក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី ដែលមាននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោហ៊ុន សែន ជាប្រមុខ៕

(យោងតាម freshnewsasia.com)

(យោងតាម freshnewsasia.com)

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត