គណបក្សប្រជាជនកម្ពុជាឈ្នះទាំង១២៥អាសនៈនៅរដ្ឋសភា

23:10 | 15/08/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា បានប្រកាសថា គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច បានគ្រប់គ្រងអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភា។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន​សែន (រូបថតៈ Reuters)

តាមលទ្ធផលផ្លូវការនេះបានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានទទួលសំឡេងគាំទ្រច្រើនលើសលប់ រហូតដល់៤,៨៨៩,១១៣សំឡេង ស្មើនឹងប្រមាណ ៧៧ភាគរយនៃសំឡេងសន្លឹកឆ្នោតបានការ ទាំងមូល ៦,៩៥៦,៩០០ (ស្នើនឹង ៨៣.០២ភាគរយ)។ នៅគ្រប់បណ្តារាជធានី/ខេត្ត គណបក្សកាន់អំណាច៥ អាណត្តិជាប់ៗគ្នាកន្លងមក ទទួលបានសំឡេងគាំទ្រនាំមុខគេដាច់ បើធៀបនឹងគណបក្សនយោបាយទាំង១៩ផ្សេងទៀត ដែលចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត។

គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា លទ្ធផលនៃការបោះឆ្នោតនេះ បានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈ និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ក្នុងការរួបរួមគ្នាថែរក្សារាល់សមិទ្ធផលរបស់ជាតិ បន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកស្ទួយជីវភាពរស់នៅរបស់ខ្លួន។

តាម​ការគ្រោងទុក រដ្ឋសភាកម្ពុជា នីតិកាល​ទី​៦ នឹងត្រូវបើកកិច្ច​ប្រជុំ​លើកដំបូង នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​ក្រោយមក​មួយថ្ងៃ រដ្ឋាភិបាល​ថ្មី នឹងត្រូវ​បង្កើតឡើង​៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត