កម្ពុជា៖ ការនាំចេញអង្ករក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០១៨ ធ្លាក់ចុះជិត ១៩ ០០០ តោន

20:12 | 07/08/2018

តាមតួរលេខពី ករិយាល័យលេខាធិកាច្រកចេញចូលតែមួយអំពីនាំចេញអង្កកម្ពុជាបានឲ្យដឹងថា ការនាំចេញអង្ករនៃប្រទេសខ្លួនក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០១៨ បានធ្លាក់ចុះ 6,3% បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។

ហាងលក់អង្ករនៅកម្ពុជា

ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០១៨ កម្ពុជាបាននាំចេញអង្ករជាង ២៩៧០០០តោន ពោលគឺធ្នាក់ចុះបើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។ តាមការិយាល័យលេខាធិកានេះថា មានការធ្លាក់ចុះនេះ គឺបណ្ដាលមកពីការបញ្ចុះតម្លៃនាំចេញ របស់បណ្ដាប្រទេសនាចេញអង្ករកនុងតំបន់ ដែលបង្កើនការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ តាមក្រសួងកសិកម្មកម្ពុជាថា ខែកញ្ញាគឺជារដូវប្រមូលផលស្រូវសំខាន់ៗ បានជាការនាំចេញអង្កររបស់កម្ពុជានឹងមានសញ្ញាជាវិជ្ជមានជាង បើធៀបនឹងប៉ុន្មានខែដើមឆ្នាំនេះ។

ក្នុងឆ្នាំ ២០១៧ កម្ពុជាបាននាំចេញអង្ករជាង ៦០ ហ្វឺនតោន។ ប្រទេសដែលបញ្ជាទិញអង្ករពីកម្ពុជាច្រើនបំផុតគឺចិន ដែលបានផ្តល់កូតានាំចូលអង្ករពីកម្ពុជាចំនួន ៣០ ហ្វឺនតោនជារៀងរាល់ឆ្នាំ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត