ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជាទាក់ទាញការចូលរួមរបស់អ្នកសង្កេតការណ៍ជាច្រើនកុះករ

22:49 | 27/06/2018

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោកឌឹមសុវណ្ណារុំបានឲ្យដឹងថា៖ គ.ជ.ប ទទួលបានការចុះបញ្ជីអ្នកសង្កេតការណ៍ចំនួន ៥៧១១ នាក់ មកពីអង្គការក្រៅរដ្ឋាភិបាលនិងសមាគមនានា។

អ្នកបោះឆ្នោតកម្ពុជាចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ (រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

អ្នកសង្កេតការណ៍ក្នុងស្រុកចំនួន 44999 នាក់មកពីគណបក្សនយោបាយ អង្គការ និងសមាគមក្នុងស្រុកចំនួន 81 និងអ្នកសង្កេតការណ៍បរទេសចំនួន 17 នាក់មកពីមីយ៉ាន់ម៉ា សឹង្ហបូរី និងចិន បានចុះបញ្ជីអ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជាដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៩ កក្កដាខាងមុខ។ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោកឌឹមសុវណ្ណារុំបានឲ្យដឹងថា៖ គ.ជ.ប ទទួលបានការចុះបញ្ជីអ្នកសង្កេតការណ៍ចំនួន 5711 នាក់ មកពីអង្គការក្រៅរដ្ឋាភិបាល និងសមាគមនានា។ លោករូបនេះមិនបានលើកឡើងអំពីឈ្មោះអង្គការក្នុងស្រុកនៅឡើយទេប៉ុន្តែនៅក្នុងការបោះឆ្នោតមុនៗអ្នកសង្កេតការណ៍ភាគច្រើនគឺមកពីសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ។

សូមបញ្ជាក់ដែរថាការចុះឈ្មោះអ្នកសង្កេតការណ៍នឹងបិទបញ្ចប់នាថ្ងៃទី ១៨ កក្កដាខាងមុខផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត