រដ្ឋសភាកម្ពុជានីតិកាលទី៥ បិទបញ្ចប់អាណត្តិរបស់ខ្លួន បើកផ្លូវសម្រាប់ការបោះឆ្នោតនាពេលខាងមុខ

23:45 | 09/07/2018 (សរុបព័ត៌មាន ដោយ មិញ អាញ់)

យុគសម័យ - រដ្ឋសភាកម្ពុជានីតិកាលទី៥ បានបិទបញ្ចប់ការងារពេញមួយអាណត្តិរយៈពេល៥ឆ្នាំរបស់ខ្លួន ចាប់ពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះតទៅ។ ពេញមួយអាណត្តិទី៥នេះ រដ្ឋសភាកម្ពុជាបានសម្រេចអនុម័ត្តលើសេចក្តីព្រៀងច្បាប់និងសេចក្តីស្នើច្បាប់ចំនួន១០៩។

ទិដ្ឋភាពនៃពិធីបើកសម័យប្រជុំរដ្ឋសភាកាលពីថ្ងៃទី២៣កញ្ញាឆ្នាំ២០១៣ (រូបថតៈ TTXVN)

អញ្ជើញថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបានថ្លែងថា ដំណើរការរបស់រដ្ឋសភាពេញមួយអាណត្តិទី៥នេះ បានប្រព្រឹត្តទៅដោយភាពល្អប្រសើរ និងគោរពទៅតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ លោកបន្តថា ដំណើរការពេញមួយអាណត្តិរបស់រដ្ឋសភា បានជួយជំរុញឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដំណើរការទៅដោយភាពល្អប្រសើរ។

សូមបញ្ជាក់ថា រដ្ឋសភានីតិកាលទី៥ បានបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣។

រដ្ឋសភាបានប្រជុំក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ​ដើម្បីបោះឆ្នោតជ្រើសតាំង​ប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញ និងផ្តល់សេចក្តីទុកចិត្តរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣។

បើមិនមានអ្វីប្រែប្រួលទេនោះ រដ្ឋសភាអាណត្តិទី៦ នឹងត្រូវកើតឡើងនៅអំឡុងចុងខែកញ្ញា ឆ្នាំ២០១៨នេះ រយៈពេលជាង១ខែក្រោយពេលការបោះឆ្នោតជ្រើសតាំងសមាជិកសភានាថ្ងៃទី២៩​ ខែកក្កដា ឆ្នាំ២០១៨៕

(សរុបព័ត៌មាន ដោយ មិញ អាញ់)

(សរុបព័ត៌មាន ដោយ មិញ អាញ់)

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត