កម្ពុជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះជំនន់ទឹកភ្លៀង

23:08 | 18/07/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ដោយផលប៉ះពាល់ដោយព្យុះទីហ្វុងឈ្មោះ Son Tinh នោះ ខេត្តជាច្រើនរបស់កម្ពុជាមានភ្លៀងធ្លាក់រាយប៉ាយលើទូទាំងប្រទេស។

ប្រភពរូប៖ phnompenhreporter.com

ក្នុងសប្តាហ៍កន្លងទៅ ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកំពត ខេត្តកោះកុង និងខេត្តបាត់ដំបង គឺរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់។ យោងតាមក្រសួងធនធានទឹកនិងឧតុនិយមរបស់ប្រទេសកម្ពុជា ស្ថានភាពទឹកជំនន់នៅតាមបណ្តាខេត្តទាំងនេះនាពេលខាងមុខនឹងកាន់តែស្មុគស្មាញដោយសារផលប៉ះពាល់បន្តនៃព្យុះទីហ្វុង Son Tinh ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់រាយប៉ាយនៅទូទាំងប្រទេសកម្ពុជា។

ស្ថានភាពទឹកជំនន់នៅខេត្តកោះកុង (ប្រភពរូប៖ rasmeinews.com )

នៅខេត្តកោះកុង៖ ក្រោយភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាតែប៉ុន្មានប៉ុណ្ណោះ ស្រុកចំនួន៤ នៅក្នុងខេត្តទទួលរងគ្រោះជំនន់ ទឹកភ្លៀង បាត់បង់សត្វគោ ក្របី លិចផ្ទះសំបែង ផ្លូវគនាគមន៍ និងដីស្រែចម្ការជាច្រើនហិចតា។ យោងតាមលោកជំទាវអភិបាលខេត្តកោះកុងថា បញ្ហាជំនន់ទឹកភ្លៀងដែលមិនធ្លាប់មាននៅក្នុងខេត្តកោះកុងនេះ មិនទាន់បង្កឱ្យពលរដ្ឋណាម្នាក់បាត់បង់ជីវិតទេ ពោលគឺ មានលិចផ្ទះសំបែង ដីស្រែចម្ការ សាលារៀន ផ្លូវធ្វើដំណើរ និងបាត់គោក្របី។

នៅខេត្តព្រះសីហានុ៖ ភ្លៀងបន្តធ្លាក់ទាំងថ្ងៃ ទាំងយប់ធ្វើឱ្យតំបន់មួយចំនួនរងនូវជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ។ ចរាចរតាមផ្លូវជាតិលេខ៤ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ជំនន់ទឹកភ្លៀងមិនទាន់បានស្រកនៅឡើយ។

ស្ថានភាពទឹកជំនន់នៅខេត្តកំពង់ស្ពឺ (ប្រភពរូប៖ freshnewsasia.com )

នៅខេត្តកំពង់ស្ពឺ៖ យោងតាម អភិបាលខេត្តកំពង់ស្ពឺថា ជំនន់ទឹកភ្លៀងបានធ្វើឲ្យលិចលង់ភូមិចំនួន២៦ ក្នុងឃុំចំនួន៨ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយប្រជាពលរដ្ឋចំនួន២៣០គ្រួសារស្មើនឹង៦៨៩នាក់ (ស្រី៣១៦នាក់) ត្រូវបានជម្លៀសចេញ ទៅរកទីទួលមានសុវត្ថិភាព គ្រោះធម្មជាតិមួយនេះក៏បានធ្វើឲ្យប៉ះពាល់ និងខូចខាតផ្លូវក្រាលកៅស៊ូពីរជាន់បណ្តោយ៣៥០ម៉ែត្រ, លិចលង់ស្រូវ១១៥៧ហិកតា, ដំណាំស្វាយ២៣២ហិកតា , បាក់ទំនប់០២កន្លែង និងបាត់គោ០៧ក្បាល។

អ្នកនាំពាក្យគណៈកម្មការគ្រប់គ្រងគ្រោះធម្មជាតិរបស់កម្ពុជា លោក កែវ វី បានឲ្យដឹងថា ក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅ ភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់លើទូទាំងប្រទេសកម្ពុជា​បណ្តាលឲ្យទឹកជំនន់តាមតំបន់ជាច្រើន ជាពិសេសគឺបណ្តាខេត្តជាប់ឆ្នេរសមុទ្រ។ លោកក៏បានឲ្យដឹងថែមទៀតថា ព្យុះទីហ្វុង Son Tinh កំពុងបណ្តាលឲ្យភ្លៀងធ្លាក់ខ្លាំង ហើយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះជនងាយរងគ្រោះ និងកុមារតូចៗ និងពិនិត្យតាមដានសភាពការណ៍កម្រិតទឹក នៅតាមភូមិសាស្ដ្រទាំងអស់ដោយខ្ជាប់ខ្ជួន៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត