រយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៦ ដល់១៨ ខែកញ្ញា ឆ្នាំ២០២០ ភ្ញៀវទេសចរជាង១.១លាននាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានានៅទូទាំងប្រទេស ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិជិត ៧ពាន់នាក់។ នេះបើតាមរបាយការណ៍ស្ថិតិភ្ញៀវទេសចរបឋម របស់ក្រសួងទេសចរណ៍។
ភ្ញៀវទេសចរជាង ១ លាននាក់ បានដើរកម្សាន្តនៅទូទាំងប្រទេស ។ (រូបថត៖ freshnews)
ក្នុងរបាយការណ៍ខាងលើ បញ្ជាក់ថា ភ្ញៀវទេសចរសរុបចំនួន ១ ១០៥ ៦១១ នាក់ បានធ្វើដំណើរនៅតាមរមណីយដ្ឋាននានានៅក្នុងប្រទេសកម្ពុជា។ បើតាមរបាយការណ៍ដដែល ខេត្តចំនួន ៥ ដែលស្រូបទាញទេសចរច្រើនជាងគេ រួមមាន ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពតខេត្តដែលទទួលបានភ្ញៀវទេសចរច្រើន រួមមាន៖១, ខេត្តបាត់ដំបង ១៣៤.៤៤០ នាក់
២, ខេត្តសៀមរាប ១២២.៣៧០ នាក់
៣, ខេត្តកំពត ៩៤.៤៧៩ នាក់
៤, ខេត្តកំពង់ឆ្នាំង ៨៥.៥៩៧ នាក់
៥, ខេត្តពោធិ៍សាត់ ៧២.៣៨៩ នាក់
៦, ខេត្តព្រះសីហនុ ៦៥.៨២៥ នាក់
៧, ខេត្តកែប ៦៨.០៥៤នាក់
៨, ខេត្តកណ្តាល ៦២.៧៤១នាក់។ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។
ក្រសួងទេសចរណ៍ លើកឡើងថា តាមការកត់សម្គាល់ ទោះបីជាខេត្តមួយចំនួនមានភ្លៀងធ្លាក់យ៉ាងណាក្ដី ក៏តាមតំបន់ទេសចរណ៍ នៅតែមានភ្ញៀវទេសចរទៅកម្សាន្តយ៉ាងច្រើនកុះករ។
ទាក់ទងនឹងចំបញ្ហាសណ្ដាប់ធ្នាប់ ក្រសួងទេសចរណ៍ អះអាងថា មិនមានជួបបញ្ហាប្រឈមគួឲ្យកត់សម្គាល់នោះទេ។ ដោយឡែក បញ្ហាសំរាម និងការគ្រប់គ្រងតម្លៃសេវាកម្មទេសចរណ៍ ត្រូវបានដោះស្រាយដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ជាហេតុធ្វើឲ្យមានភាពប្រសើរឡើងជាងពេលឈប់សម្រាកជំនួសពេលចូលឆ្នាំកន្លងទៅ។
សូមបញ្ជាក់ថា គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល វិធានសុវត្ថិភាពទេសចរណ៍នពិសេសការរំលឹកដាស់តឿន ជាប្រចាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានយកចិត្តទុកដាក់អនុវត្តន៍ នៅតាមគោលដៅទេសចរណ៍នានាបានកាន់តែល្អប្រសើរ ស្របតាមវិធានដែលបានដាក់ចេញ ក្នុងនោះការរៀបចំប្រដាប់វាស់កម្ដៅ អាល់កុលលាងដៃ ការណែនាំឲ្យពាក់ម៉ាស និងអនាម័យក្នុងបន្ទប់ទឹក ត្រូវបានអនុវត្តត្រឹមត្រូវភាគច្រើន ហើយការយល់ដឹង និងការចូលរួមអនុវត្តរបស់ភ្ញៀវទេសចរក៏មានភាពកាន់តែប្រសើរ./.
(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន