USAID នៅកម្ពុជាបង្កើនការផ្ដល់ជំនួយដល់សហគ្រិនស្រ្តីក្នុងបរបទនៃ COVID-19

10:40 | 31/08/2020 (សរុបដោយសាមេត)

ក្នុងបរិបទនៃជំងឺរាតត្បាត COVID-19 នេះ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្ដរជាតិ (USAID) បានបន្កើនការផ្ដល់ជំនួយដល់សហគ្រិនស្រ្តី ដោយមានតម្លៃចំនួន ១១ លានដុល្លារ។

លោកស្រី Veena Reddy ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំកម្ពុជា

នាថ្ងៃទី២៨ ខែសីហាឆ្នាំ ២០២០នេះ ក្នុងពិធីចែកផ្ទះដល់ជនក្រីក្រនៅភូមិបុស្សតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប លោកស្រី Veena Reddy ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំកម្ពុជាបានលើកឡើងថា “ជំនួយរបស់យើង គឺមានការកើនឡើងនៅក្នុងកំឡុងពេល COVID-19 នេះ ដែលមានទំហំទឹកប្រាក់ ១១លានដុល្លារផ្ដល់សម្រាប់កម្ពុជា”។ បើតាមលោកស្រី Veena Reddy ក្នុងកាលៈទេសៈដ៏លំបាកនេះ USAID ក៏បានជួយគាំទ្រដល់សហគ្រិនស្រ្តី ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ពួកគេ ដែលកំពុងជួបបញ្ហាប្រឈម។

តាមរយៈជំនួយរបស់ USAID បានជួយដល់វិស័យជាច្រើននៅកម្ពុជា រួមមាន អប់រំ កសិកម្ម បរិស្ថាន សេដ្ឋកិច្ច សន្តិសុខស្បៀង និងសុខភាពសាធារណៈជាដើម។ លោកស្រី Veena Reddy ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំកម្ពុជា សង្ឃឹមថា ជំនួយរបស់ USAID នឹងជួយលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា រួមទាំងកម្ពុជាឲ្យក្លាយជាប្រទេសមួយដែលរីកចម្រើន៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip