ប្រមុខរាជរដ្ឋាភិបាលអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈពិធីកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌ នឹងមកដល់នាពេលយ៉ាងខ្លីខាងមុខនេះ

21:04 | 31/08/2020

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានគ្រប់គ្នា ជា​ពិសេសការពារខ្លួនចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ខណៈដែលពិធីកាន់បិណ្ឌនៃបុណ្យភ្ជុំ​បិណ្ឌ នឹងមកដល់នាពេលយ៉ាងខ្លីខាងមុខនោះ។

ប្រមុខរាជរដ្ឋាភិបាលអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈពិធីកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌ នឹងមកដល់នាពេលយ៉ាងខ្លីខាងមុខនេះ

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ សម្ដេច​តេជោបានសរសេរថា នៅសល់តែបីថ្ងៃទៀតទេ ពិធីកាន់បិណ្ឌនឹងមកដល់តាម​ប្រពៃណីទំនៀមទម្លាប់សាសនា នៅក្នុងឱកាសនៃពិធីកាន់បិណ្ឌភ្ជុំបិណ្ឌដែល​នឹងចូលមក​ដល់ក្នុងពេលយ៉ាងខ្លីខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់​ថែ​រក្សា​សុខភាពឲ្យបានគ្រប់គ្នា ជាពិសេសសូមការពារខ្លួនចៀសផុតពីជំងឺឆ្លងCovid-19 ហើយ​ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដោយបន្តពាក់ម៉ាសការពារ ឧស្សាហ៍ដុសសម្អាតលាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែលសម្លាប់មេរោគ​ឱ្យបាន​ជាប្រចាំ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នៅថ្ងៃនេះ តាមរបាយការណ៍​អង្គការសុខភាពពិភពលោក(WHO) ថ្ងៃនេះគឺមានអ្នកឆ្លងសរុប ២៤, ៨៥៤, ១៤០នាក់ ស្លាប់ ៨៣៨,៩២៤នាក់ និងករណីកើតថ្មីចំនួន ២៦៥,៨៨៨ករណី។ ចំណែកប្រទេសកម្ពុជា​យើង វិញ មកដល់នេះមានអ្នកឆ្លងសរុប ២៧៤នាក់ បានជាសះស្បើយចំនួន ២៦៦នាក់ នឹង​មានអ្នកឆ្លងថ្មីចំនួន ០១នាក់។

សម្ដេចតេជោ ក៏សូមជូនពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រីករាយជាមួយក្រុម​គ្រួសារ មិត្តភក្កិ បងប្អូន ក្នុងឱកាសពិធីកាន់បិណ្ឌមុខនេះ និងសូមឱ្យការធ្វើដំណើរជិ​ត​ឆ្ងាយ​​ទទួលបាននូវសុខសុវត្ថិភាព ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យ​បានគ្រប់ៗ​គ្នា៕

(ប្រភពព័ត៌មាន: AKP)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន