ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែសីហា រាជរដ្ឋភិបាលកម្ពុជានឹងរឹតបន្តឹងសន្តិសុខជាងធម្មតានៅទូទាំងប្រទេសស្របនឹងថ្ងៃឈប់សម្រាកដែលត្រូវជំនួសឱ្យថ្ងៃបុណ្យចូលឆ្នាំខ្មែរដែលត្រូវបានផ្អាកកាលពីខែមេសា។ វិធានការណ៍នេះមានគោលបំណងបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 ដើម្បីការពារភ្ញៀវទេសចរ និងសាធារណជនទូទៅនៅក្នុងថ្ងៃឈប់សម្រាកនេះ។
រាជរដ្ឋភិបាលកម្ពុជារឹតបន្តឹងសន្តិសុខនៅក្នុងថ្ងៃឈប់សម្រាកនៅខែសីហា
បទបញ្ជារបស់អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ នេត សាវឿន ធ្វើឡើងបន្ទាប់ពីការអំពាវនាវរបស់ក្រសួងមហាផ្ទៃនាពេលថ្មីៗនេះសម្រាប់ការអនុវត្តឱ្យកាន់តែរឹងមាំនូវគោលការណ៍ណែនាំបង្ការរបស់ក្រសួងសុខាភិបាលដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង COVID-19 ក្នុងឱកាសវិស្សមកាលរយៈពេល ៥ ថ្ងៃដែលគេរំពឹងថានឹងមានប្រជាជនជាច្រើនចេញមកក្រៅដើម្បីដើរកម្សាន្ត។
យោងតាមលោកនាង សំអាត អ្នកនាំពាក្យសាលាខេត្តរតនគិរីបានមានប្រសាសន៍ថា មន្ទីរពិសេសខេត្តនឹងចុះត្រួតពិនិត្យអាជីវកម្មដើម្បីពិនិត្យមើលថាតើពួកគេបានអនុវត្តវិធានការការពារមេរោគឬយ៉ាងណា។ លោកក៏បានបន្ថែមទៀតថា នៅតាមផ្លូវចូលខេត្តនីមួយៗអាជ្ញាធរ នឹងត្រូវចុះផ្សាយដើម្បីពិនិត្យសីតុណ្ហភាព ផ្ដល់ទឹកលាងដៃ និងត្រួតពិនិត្យភ្ញៀវទេសចរមុនពេលចូល។
ជាមួយគ្នានេះដែរ លោក វិត វឌ្ឍនា ប្រធានរដ្ឋបាលសាលាខេត្តកំពត បាននិយាយថា រដ្ឋបាលខេត្តនឹងពិនិត្យមើលវាថាគោលការណ៍ណែនាំបង្ការរបស់ក្រសួងសុខាភិបាលត្រូវបានអនុវត្តដោយគ្រឹះស្ថាននានា ជាពិសេសភោជនីយដ្ឋាន និងកន្លែងកំសាន្ត។
លោកក៏បានបន្តថា ការរៀបចំដើម្បីថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានធ្វើឡើងរួចហើយ ជាពិសេសដើម្បីការពារការកកស្ទះចរាចរណ៍នៅលើបណ្តាស្ពានក្នុងខេត្ត។
បើតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី វិធានការការពារសន្តិសុខនិងជំងឺរាតត្បាត COVID-19 នឹងត្រូវធ្វើបច្ចុប្បន្នភាពនៅពេលដែលប្រទេសកាន់តែខិតជិតដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ។ ក្នុងពេលនេះលោក ម៉េត មាសភក្តី បានិយាយថា អាជ្ញាធរនៅតែអនុវត្តវិធានការដែលបានបញ្ជាក់ដោយក្រសួងសុខាភិបាល៕
(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន