នាពេលថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២០ ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីរៀបចំកម្មវិធីបណ្ដុះបណ្ដាលយុវជនលើជំនាញទេសចរណ៍និងបដិសណ្ឋារកិច្ចជំហានទី ២ ក្នុងខេត្តចំនួន ៥ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងព្រះវិហារ ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យទេសចរណ៍របស់កម្ពុជានិងបង្កើតឱកាសការងារសមរម្យដល់យុវជន។
ការប្រកាសដាក់ឲ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញដំណាក់កាលទី ២ ពីថ្ងៃ ២០ កក្កដា។
យោងតាមលោក តុប សុភ័ក អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ក្រុមការងារនៃក្រសួងទាំង ២ នេះកំពុងពិភាក្សាពីលទ្ធភាពដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញជំហានទី ២ សម្រាប់ឆ្នាំ ២០២០-២០២៤ ដល់យុវជននៅក្នុងខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងព្រះវិហារ ខណៈខេត្ត ៣ ក្នុងចំណោមនេះបានឆ្លងកាត់ជំហានទី ១ ម្ដងហើយ។លោកបន្តថា កម្មវិធីលើកនេះគឺជាជំហានទី ២ បន្ទាប់ពីជំហានទី ១ ទើបបានបញ្ចប់ថ្មីៗនេះដែលមានយុវជន ៣ ខេត្តសរុបជាង ២ ពាន់នាក់បានចូលរួម។ ដោយឡែកជំហានទី ២ នេះនឹងផ្តល់ការសិក្សាជំនាញវិជ្ជាជីវៈដល់យុវជន និងអ្នកជំនាញកម្រិតទាបក្នុងខេត្តគោលដៅទាំង ៥ ខាងលើ ដើម្បីទទួលបានការងារសមរម្យ និងបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់ជីវភាពគ្រួសារ។
លោកបន្ថែមថា គម្រោងនេះនឹងចូលរួមពង្រឹងសមត្ថភាពមន្ត្រីជំនាញទាំងថ្នាក់ជាតិ និងក្រោមជាតិដែលបង្កើតបាននូវធនមនុស្សមានសមត្ថភាពសម្រាប់វិស័យទេសចរណ៍ក្នុងបរិបទខេត្តដែលជាគោលដៅអេកូទេសចរណ៍ និងចូលរួមបង្កើតធនធានគ្រូបង្គោលក៏ដូចបង្កើតឲ្យមានអ្នកវាយតម្លៃបង្គោលប្រកបដោយជំនាញច្បាស់លាស់។
លោកស្រី ចិន្ដា ក្លេ ប្រធានសមាគមទេសចរណ៍កម្ពុជាបានឱ្យដឹងថា លោកស្រីគាំទ្រលើកម្មវិធីបណ្តុះបណ្តាលនេះដោយសារការសិក្សាបន្ថែមលើមុខជំនាញដែលខ្លួនមាននឹងជួយឲ្យយុវជនមានជំនាញ និងបទពិសោធដើម្បីមានឱកាសរកការងារសមរម្យ៕
![]()
(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន