ក្រុមហ៊ុន Smart Axiata ប្រកាសផ្តល់ជំនួយមូលនិធិដើម្បីបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19

11:47 | 30/06/2020 (សរុបដោយសាមេត)

នាពេលថ្មីៗនេះ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេមួយនៅកម្ពុជា បានប្រកាសផ្តល់ជំនួយមូលទឹកប្រាក់ចំនួន ១ លានដុល្លារអាមេរិកដើម្បីជួយរដ្ឋាភិបាលនិងប្រជាជនកម្ពុជាបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19។

លោក ថូ​ម៉ាស ហ៊ុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata

​គំនិត​ផ្តួចផ្តើម​នៃ​ការ​ផ្តល់ជំនួយ​មូលនិធិ​នេះ​នឹង​រួមបញ្ចូល​ទាំង​កម្មវិធីសិក្សា​ជាក់ស្តែង​នៅតាម​សហគមន៍​ដាច់ស្រយាល​ដោយ​អង្គការ Save the Children កម្មវិធី​អប់រំ​អនាម័យ​ផ្ទាល់ខ្លួន​ដោយ​មូលនិធិ East Meets West Foundation និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​តាម​​អន​ឡាញ​ដោយ Bayon Education and Development​។​

​លើសពីនេះទៅទៀត មូលនិធិ​នេះ​ក៏​ផ្ដល់​ជា​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​សមាគម​សហគ្រិន​​វ័យក្មេង​កម្ពុជា (Young Entrepreneurs Association of Cambodia) និង Impact Hub ភ្នំពេញ​ផងដែរ​។​

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា កាលពី​ខែមីនា​កន្លងទៅ ក្រុមហ៊ុន Smart Axiata បានប្រកាស​ក្នុងការ​ផ្ដល់​មូលនិធិ​នេះ ក្នុងការ​ចូលរួមចំណែក​ជួយ​ទៅដល់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ដោះស្រាយ ការ​រាតត្បាត​នៃជំងឺរាតត្បាត COVID-19​។​

​មូលនិធិ​ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន​ស្មា​ត​នេះ​ត្រូវបាន​រំពឹងថា​នឹង​ផ្តល់ជំនួយ​ជា​ថវិកា​សម្រាប់​ដំណោះស្រាយ​ផលប៉ះពាល់​ដើម្បី​ដោះស្រាយ​តម្រូវការ​បន្ទាន់​នានា​របស់​ប្រទេស​កម្ពុជា​ក្នុងកំឡុងពេល​និង​ក្រោយ​វិបត្តិ​នៃជំងឺរាតត្បាត COVID-19 ​នេះ​។​

​លោក ថូ​ម៉ាស ហ៊ុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖ “​ស្ថាប័ន​ដែល​នឹង​ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​មូលនិធិ​នេះ ត្រូវបាន​ជ្រើសរើស បន្ទាប់ពី​ការអំពាវនាវ ស្វែងរក​ជំនួយ​សម្រាប់​ជួយ ដល់​សហគមន៍​តាម​ជនបទ ក្នុងការ​ប្រើប្រាស់​កម្មវិធី អប់រំ​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​ផ្ដួចផ្ដើមឡើង ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​ជំនួយ​គាំទ្រ សម្រាប់​សហគមន៍​អាជីវកម្ម ទើប​បង្កើត​ថ្មី សហគ្រាស​ធុន​តូច និង​មធ្យម (MSMEs) ដែល​ទទួលរង​ផលប៉ះពាល់ ពី​វិបត្តិ​នេះ​ផងដែរ​”៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន