កម្ពុជាត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចុះកិច្ចព្រមព្រៀង RCEP

13:51 | 25/06/2020 (សរុបដោយវិច្ឆិកា)

អន្តរ​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​លើកទី ១០ ស្ដីពី​កិច្ចព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ​តំបន់ (RCEP) ត្រូវបាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធវីដេអូ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០នេះ ដោយមាន​ការសម្របសម្រួល​​ពីលេខាធិការដ្ឋាន​អាស៊ាន និងដឹកនាំដោយ​លោក Tran Tuan Anh រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម​និងពាណិជ្ជកម្មវៀតណាម ដែលជាប្រធាន​អាស៊ាន ឆ្នាំ២០២០។

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នៅព្រឹកថ្ងៃទី ២៣ ខែមិថុនានេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ១០ នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP ដែលមានសមាជិកចរចានាពេលបច្ចុប្បន្នចំនួន ១៥ ប្រទេសនោះ ត្រូវបានរំពឹងថា នឹងបញ្ចប់កិច្ចរចរចាទាំងស្រុង និងឈានទៅសម្រេចការចុះហត្ថលេខារួមគ្នានៅក្នុងខែវិច្ឆិកាឆ្នាំ២០២០នេះ។ ក្នុងនោះដែរ សម្រាប់កម្ពុជាវិញ គឺបានត្រៀមខ្លួនរួចរាល់អស់ហើយ និងគាំទ្រយ៉ាងពេញទំហឹងឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅចុងឆ្នាំ២០២០។

អន្តរ​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​លើកទី ១០ ស្ដីពី​កិច្ចព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ​តំបន់ (RCEP) ត្រូវបាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធវីដេអូ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០នេះ ដោយមាន​ការសម្របសម្រួល​​ពីលេខាធិការដ្ឋាន​អាស៊ាន និងដឹកនាំដោយ​លោក Tran Tuan Anh រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម​និងពាណិជ្ជកម្មវៀតណាម ដែលជាប្រធាន​អាស៊ាន ឆ្នាំ២០២០។

កិច្ចប្រជុំនេះ គឺធ្វើឡើង​ដោយមាន​ការចូលរួម​ពីសមាជិក​ចរចា​RCEP ចំនួន ១៥ ប្រទេស រួមមាន​ប្រទេសអាស៊ានទាំង១០ (កម្ពុជា, ឡាវ, ថៃ, វៀតណាម, មីយ៉ាន់ម៉ា, ប្រុយណេ, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី​ និងសិង្ហបុរី) រួមទាំង​ប្រទេសចំនួន​៥ ផ្សេងទៀត គឺចិន, ជប៉ុន, កូរ៉េខាងត្បូង, អូស្ត្រាលី និងនូវែលស័រឡង់។

បើតាម​ការបញ្ជាក់​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា កិច្ចប្រជុំនេះ​មានគោលបំណង​ពិនិត្យការ​អនុវត្តអាណត្តិ​ដែលបានប្រគល់ដោយថ្នាក់ដឹកនាំ កាលពីកិច្ចប្រជុំកំពូលអាសិបលើកទី៣ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក កន្លងទៅ និងដោះស្រាយបញ្ហាសេសសល់ ដើម្បីឱ្យប្រទេស​ជា​សមាជិកអាច​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង RCEPនេះ ក្នុងឆ្នាំ២០២០ នៅប្រទេសវៀតណាម។ ក្រសួង​ពាណិជ្ជកម្ម​អះអាងទៀតថា សម្រាប់កម្ពុជា គឺបាន​​ដោះស្រាយ​បញ្ហា​សេសសល់​របស់ខ្លួន​រួចរាល់​អស់ហើយ និងបានបញ្ជាក់​ជំហរគាំទ្រ​យ៉ាងពេញ​ទំហឹង​ដល់ការចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​​នៅចុងឆ្នាំនេះ។

ក្រសួងពាណិជ្ជកម្ម​កម្ពុជា អះអាង​ទៀតថា ការចរចាបញ្ចប់ និងចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​RCEPនេះ ត្រូវបានរំពឹងថា នឹងជួយស្តារសេដ្ឋកិច្ច​របស់​ប្រទេស​ចូលរួមចរចា និងតំបន់ទាំងមូល ពីផលប៉ះពាល់​ធ្ងន់ធ្ងរ​បង្កឡើង​ដោយវិបត្តិកូវីដ-១៩។ ការអះអាងដូច្នេះ គឺ​ដោយសារតែ ​កិច្ចព្រមព្រៀង​RCEPនេះ​ទាំងមូល ​មានផលិតផល​ក្នុងស្រុក​សរុបជិត ៤០% នៃផលិតផល​ក្នុងស្រុកពិភពលោក ទីផ្សារអ្នកប្រើប្រាស់​សរុបប្រមាណ ៣,៥ប៊ីលាន (ជិត៥០%នៃ​ប្រជាជន​ពិភពលោក) ទំហំពាណិជ្ជកម្ម​​សរុបមាន​ជិត ២៩% នៃទំហំ​ពាណិជ្ជកម្ម​ពិភពលោក និងវិនិយោគ​ផ្ទាល់​ពិភពលោក​ហូរចូលមក​ក្នុងតំបន់អាសិប​ប្រមាណ​២០%។

ដើមឡើយ​កិច្ចព្រមព្រៀង​នេះ មានប្រទេស​ចូលរួម​ចំនួន ១៦ រួមមាន ​ដោយមាន​ប្រទេសឥណ្ឌាផងដែរ ប៉ុន្ដែ ក្រោយមក​ឥណ្ឌា ហាក់មានការស្ទាក់ស្ទើរ​​ក្នុងការ​បើកចំហរ​ទីផ្សារ​របស់ខ្លួន​តាមរយៈ​កិច្ចព្រមព្រៀង​នេះ ដោយបារម្ភខ្លាច​​ថា ឱនភាព​របស់ខ្លួន​​ជាមួយនឹង​ប្រទេសចិន ដែលជាប្រទេស​សមាជិក​ RCEP ដែរនោះ នឹងហក់កើនឡើង​កាន់តែខ្ពស់។ ហេតុនេះហើយ ទើបឥណ្ឌា​បាន​បោះបង់ចោល​ការងារ​ចរចា​ជាបន្ដបន្ទាប់​មកទល់​នឹងពេលនេះ។ ការបោះបង់​របស់ឥណ្ឌា វាក៏​បានធ្វើ​ឲ្យ​ការសម្រេច​កិច្ចព្រមព្រៀងនេះ ត្រូវបាន​រាំងស្ទះ និងអូសបន្លាយ​មកទល់នឹងពេលនេះផងដែរ។

ទោះយ៉ាងណា ប្រទេស​អាស៊ាន​​កំពុងព្យាយាម​បញ្ចុះបញ្ចូល​ឥណ្ឌា​ឲ្យវិលមក​កិច្ចចរចា​បញ្ចប់កិច្ច​ព្រមព្រៀង​វិញ ព្រោះអាស៊ាន​យល់ឃើញថា ឥណ្ឌា​ គឺជាចំណែក​​ធំដ៏សំខាន់មួយ នៃកិច្ចព្រមព្រៀងនេះ តាំងពីពេល​ដែលកិច្ចព្រមព្រៀងនេះ បានចាប់ផ្ដើម​​កាលពីឆ្នាំ ​២០១២មកម្ល៉េះ៕


(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ