ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភ និងសន្យាបន្តផ្តល់ការឧបត្ថម្ភគាំទ្រដល់ក្រសួងសុខាភិបាល ប្រឆាំងនឹងមេរោគ COVID-19

16:44 | 25/06/2020

ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវការងារសង្គម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានសន្យាឧបត្ថម្ភគាំទ្រដល់ក្រសួងសុខាភិបាលប្រយុទ្ធនឹងមេរោគកូវីដ-១៩ ដោយណាហ្គាវើលដ៍ នឹងធ្វើការឧបត្ថម្ភជាបន្តបន្ទាប់ទៀត។ នៅក្នុងការឧបត្ថម្ភលើកទីមួយដល់ក្រសួងសុខាភិបាល ណាហ្គាវើលដ៍បេះដូងសប្បុរស បានផ្តល់ជែលលាងដៃ៥០០ ដប និងកុំព្យូទ័រយួរដៃ ៥ គ្រឿង ដើម្បីបង្កើនការងារធ្វើរោគវិនិច្ឆ័យ និងស្រាវជ្រាវ។

លោក Pern Chen និងក្រុមការងារ ប្រគល់សម្ភារៈដល់ក្រសួងសុខាភិបាល

លើសពីនេះទៅទៀត នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងថា ណាហ្គាវើលដ៍ កំពុងរង់ចាំការមកដល់នៃម៉ាស៊ីនធ្វើតេស្តរកមេរោគកូវីដ-១៩ ឧបករណ៍ធ្វើតេស្តរកមេរោគចំនួន ៦,៤០០ ឈុត និងឧបករណ៍ប្រមូលសំណាកចំនួន ១,០០០ ឈុត។ ឧបករណ៍ និងម៉ាស៊ីនធ្វើតេស្តរកមេរោគទាំងនេះ នឹងដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយក្រសួងសុខាភិបាលប្រឆាំងនឹងមេរោគកូវីដ-១៩។

លោក Pern Chen បានបន្តថា ឧបករណ៍ដែលមានតម្លៃ ៥២,០០០ ដុល្លារអាមេរិកនេះ គឺជាផ្នែកមួយនៃការឧបត្ថម្ភរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា។ គួររំឭកផងដែរថា កាលពីប៉ុន្មានខែមុន ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភសម្ភារៈបង្ការមេរោគកូវីដ-១៩ ដល់ស្ថាប័នរដ្ឋផ្សេងទៀតផងដែរ រួមមាន ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អគ្គស្នងការដ្ឋានគរបាលជាតិ ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ។ ការឧបត្ថម្ភទាំងនេះសរុបមានម៉ាស់មុខ ៤០,០០០ សន្លឹក ជែលលាងដៃ ៤,០០០ ដប និងទឹកអាល់កុល ៧២០ លីត្រ។

សកម្មភាពចែករំលែកព្រឹត្តិបត្រព័ត៌មាន របស់ណាហ្គាវើលដ៍បេះដូងសប្បុរស

(ប្រភពព័ត៌មាន: khmerload.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម - បារាំង ពង្រីកកិច្ចសហប្រតិបត្តិការក្នុងបណ្តាវិស័យយុទ្ធសាស្ត្រថ្មីៗ
វៀតណាមពង្រីកកិច្ចសហប្រតិបត្តិការជាមួយ BRICS ជំរុញទំនាក់ទំនងជាមួយឥណ្ឌា
វៀតណាមម្ចាស់ការពង្រីកលំហកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ
រក្សាបទដ្ឋានមន្ត្រីរាជការពីកិច្ចការប្រចាំថ្ងៃ
ថវិកាជាង ៥ ពាន់លានដុង ជួយឧបត្ថម្ភកុមារ និងសហគមន៍ឃុំ Dong Duong

អានច្រើនបំផុត

ទីក្រុង Da Nang ជំរុញកិច្ចសហប្រតិបត្តិការជាមួយ SPIR និង CRS ក្នុងការជួយគាំទ្រសហគមន៍
ខេត្ត Dak Lak កសាងគំរូផ្សព្វផ្សាយធ្វើសមាហរណកម្មវប្បធម៌ ទេសចរណ៍ និងការវិនិយោគ
វៀតណាម - ឥណ្ឌា ពង្រីកកម្លាំងចលករសហប្រតិបត្តិការថ្មី
វៀតណាម - ឥណ្ឌូណេស៊ី ពង្រីកកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យថ្មីៗ
ជិត ៦៦៧ លានដុល្លារអាមេរិក ជួយគាំទ្រហេដ្ឋារចនាសម្ព័ន្ធ និងជលផលវៀតណាម