រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីករាលដាលអាវុធ មហាប្រល័យដោយសំឡេងគាំទ្រ១១៩សំឡេង

08:45 | 05/06/2020 (សរុបដោយ ហេង វុធ្ធ)

សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីករាលដាលអាវុធមហាប្រល័យ គឺមាន៨ជំពូក និង២៤មាត្រាត្រូវបានរដ្ឋសភាជាតិសម្រេចអនុម័តជាឯកច្ឆ័ន្ទ ដោយមាន សមាជិក សមាជិការដ្ឋសភាទាំងមូលបានបោះឆ្នោតគាំទ្រ១១៩សំឡេង ក្នុងចំណោម សមាជិក សមាជិការដ្ឋសភាចូលរួមចំនួន១២០រូប។

សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងរាជរដ្ឋាភិបាលបានលើកឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានាព្រឹកថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២០នេះថា ការធ្វើច្បាប់នេះដោយសារតែកម្ពុជា គឺជាសមាជិកនៃក្រុម ប្រទេស អាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់ ដូច្នេះកម្ពុជាមានកាតព្វកិច្ចដើម្បីអនុវត្តន៍ នៃគោលការណ៍ និងវិធានការដែលអង្គការនេះបានដាក់ចេញ។ សម្ដេចក្រឡាហោមបានបញ្ជាក់ថា “កម្ពុជាយើងមិនទាន់បំពេញសម្រាប់លក្ខខណ្ឌទាំងឡាយដែលតម្រូវដោយអង្គការនេះ ហើយ ដូចខ្ញុំបញ្ជាក់ថាពេលយើងបានខិតខំប្រឹងប្រែង ប៉ុន្តែគេវាតម្លៃយើង នៅខ្វះខាត ដោយ បញ្ជូលទៅក្នុងបញ្ជីប្រផេះ ដែលនេះជាបញ្ហា។ ដូច្នេះយើងជាសមាជិក នៃអង្គការនេះត្រូវតែខិតខំដើម្បីបំពេញលក្ខខណ្ឌទាំងឡាយឱ្យសមស្រប ដើម្បីផលប្រយោជន៍ របស់កម្ពុជាយើង”។

សម្តេចក្រឡាហោមបានបន្តថា ក្រុមការងារក្រសួងមហាផ្ទៃ ក៏ដូចជា ក្រសួងពាក់ ព័ន្ធបាន ខិតខំចាក់ចែងសេចក្តីព្រាងច្បាប់នេះ ឱ្យគ្រប់លក្ខខណ្ឌគ្រប់ ជ្រុង ជ្រោយ ដោយ បាន ជំនួយពីអ្នកជំនាញរបស់ប្រទេសអូស្ត្រាលីផងដែរ។ សម្តេចក្រឡា ហោម បានសង្កត់ធ្ងន់ថា “ច្បាប់នេះបានឆ្លើយតបភាពបន្ទាន់ និងចាំបាច់ ហើយសេចក្តី ព្រាងច្បាប់នេះរៀបចំឡើងហើយត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃទី១៥ ខែ ឧសភា ២០២០ ដើម្បីបញ្ជូលមករដ្ឋសភាអនុម័ត”។

ទិដ្ឋភាពនៃកិច្ចប្រជុំ

បើតាមការបញ្ជាក់របស់ឯកឧត្ដម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការ ពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា បានលើកឡើងថា កម្ពុជាបានចូលជា សមាជិក នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការសម្អាតប្រាក់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៤ ដែល ត្រូវតម្រូវឱ្យកម្ពុជាត្រូវអនុវត្តន៍តាមស្តង់ដារអន្តរជាតិស្តីពីការប្រឆាំងការសម្អាត់ប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីករាលដាយភាយអាវុធមហាប្រល័យរបស់ក្រុមការងារ ហិរញ្ញវត្ថុ។ ឯកឧត្ដមបានបន្ដថា ការចូលជាសមាជិកនេះ កម្ពុជាត្រូវមានក្របខ័ណ្ឌគតិយុត្ត និងយន្តការអនុវត្តន៍សម្រាប់ប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងការរីករាល សាយភាយអាវុធមហាប្រល័យ។

ជាមួយគ្នានោះដែរឯកឧត្ដម ហ៊ុន ណេង ក៏បានបន្ថែមថា ចំពោះអ្នកដែលល្មើ ស នឹងច្បាប់នេះត្រូវទទួលទោសជាប់ពន្ធនាគារពី២ ដល់៥ឆ្នាំ និងពិន័យជាប្រាក់ពី ២០លាន រៀល ដល់៥០លានរៀល៕

(សរុបដោយ ហេង វុធ្ធ)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន