ក្រសួងផែនការកម្ពុជារកឃើញនិងជូយគ្រួសារក្រីក្របឋមប្រមាណ ៥៦ ០០០ ក្នុងបរិបទនៃជំងឺរាតត្បាត COVID-19

10:58 | 07/06/2020 (សរុនដោយសាមេត)

ក្រសួងផែនការបានរកឃើញនិងជូយគ្រួសារក្រីក្របឋមប្រមាណ ៥៦ ០០០ ក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19។ ការរកឃើញនិងកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រគ្រួសារក្រីបានអនុវត្តចាប់ពីចុងខែឧសភានិងបានបញ្ជប់នៅចុងខែមិថុនានេះ។

គ្រួសារក្រីក្រនៅទីក្រុង

នាថ្ងៃទី ៣ ខែមិថុនា យោតាមលោក​ ណុប កនណាវុឌ្ឍ អ្នកនាំពាក្យ​ក្រសួង​ផែនការ​បានឱ្យដឹងថា ​៖ “​បាន​ ៥៦ ០០០ ​គ្រួសារ​ នៅ​ទីជនបទ​តាម​នីតិវិធី​កំណត់​អត្តសញ្ញាណកម្ម​គ្រួសារ​តាម​ការស្នើសុំ​ក្នុង​ពេល​កូវីដ​១៩​។ នៅ​ទីប្រជុំជន​នៅ​ខែមិថុនា​ហ្នឹង​ទើប​យើង​បញ្ចប់​”។

លោក​ថ្លែង បើ​តាម​លោក​ដឹង តួលេខ​នេះ​បាន​បញ្ជូន​ទៅកាន់​ក្រសួង​សេដ្ឋកិច្ច​ហើយ ដើម្បី​យក​ទៅ​ធ្វើការ​សិក្សា ហើយ​ប្រហែល​ជា​ពេល​ឆាប់ៗ​ខាងមុខ​នឹងមាន​ការប្រកាស​របស់​រាជរដ្ឋាភិបាល តាមរយៈ​អនុក្រឹត្យ​មួយ​ថា​តើ​នឹង​ត្រូវ​ផ្តល់ជូន​គ្រួសារ​ក្រីក្រ​នូវ​ចំនួន​សាច់ប្រាក់​ប៉ុន្មាន​? លោក​ថា​៖ “រាជរដ្ឋាភិបាល​បាន​គិតគូរ​ហើយ”​។

លោក កនណាវុឌ្ឍ បញ្ជាក់​ថា​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ឱ្យ​ក្រុម​ការងារ​ថ្នាក់ជាតិ​ទាំងអស់​ចុះ​ពង្រឹង​ការងារ​កំណត់​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​នេះ ដើម្បី​ជួយ​ពិនិត្យ​មើល​បន្ថែម​ទៀត និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដោយ​ធ្វើ​យ៉ាងម៉េច​ជ្រើសរើស​ឱ្យ​ចំ​គ្រួសារ​ក្រីក្រ និង​មាន​ភាពច្បាស់លាស់​។

លោក មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ក្រសួង​បាន​ត្រៀម​ថវិកា​រួចរាល់​ហើយ សម្រាប់​បើក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​ថែមទាំង​មាន​ការបង្កើន​ថវិកា​សម្រាប់​ការចាំបាច់​ផ្សេងៗ​ទៀត​ប្រសិន​ជា​មាន​ហើយ​វិធានការ​របស់​រាជរដ្ឋាភិបាល​នៅតែ​បន្ត​ជាប់​រហូត​។

លោក​ថា​៖ “ជាទូទៅ យើង​ត្រូវ​សិក្សា​មើល​ទាំងអស់​សិន​ថា ចំនួន​ (​គ្រួសារ​) ប៉ុន្មាន​? ហើយ​យើង​ត្រូវ​ចាត់​ចំណាត់ថ្នាក់​មនុស្ស​ប៉ុន្មាន​? ហើយ​យើង​ត្រូវ​ជូន​តាម​កម្រិតណា​? មិនមែន​គ្រប់ៗ​គ្នា​ដូចគ្នា​ទាំងអស់​ទេ តាម​មើល (​ក្នុង​)​ស្ថានភាព​រង​ផលប៉ះពាល់​ហ្នឹង ហើយ​ត្រូវ​មាន​លក្ខខណ្ឌ​។ ឱកាស​នេះ​ជា​ឱកាស​ដែល​យើង​ត្រូវ​មើល​ថា តើ​លទ្ធផល​នៃ​ឥទ្ធិពល​កូវីដ​ ១៩ ​ហ្នឹង​វា​ប៉ះពាល់​ដល់​ជីវភាព​របស់​គាត់​ក្នុង​កម្រិតណា ហើយ​ពិតប្រាកដ​ទាំងអស់​ប៉ុន្មាន​?”។

លោក ឡាំ សុជាតិ នាយកប្រតិបត្តិ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា ការកំណត់​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​នេះ ជា​គំនិត​ផ្តួចផ្តើម និង​ជា​ដំណើរការ​ល្អ​មួយ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​អត្តសញ្ញាណ​អ្នក​ក្រីក្រ និង​អ្នក​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែង​ថា ការធ្វើ​បច្ចុប្បន្នភាព​កំណត់​អត្តសញ្ញាណ​អ្នកក្រីក្រ​នេះ​មាន​ការទទួលស្គាល់​ច្រើន​ពី​ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ និង​អង្គការ​អន្តរជាតិ​។ ទោះបីជា​យ៉ាងណា​ការកំណត់​អត្តសញ្ញាណ​អ្នកក្រីក្រ​នេះ​ក៏​នៅ​មាន​ភាពខ្វះ​ចន្លោះ​ខ្លះ​ដែរ ព្រោះ​ស្ថានភាព​ជីវភាព​របស់​ប្រជាជន​ជាក់ស្តែង​មួយៗ​ក៏​អាចមាន​ការប្រែប្រួល​ឆាប់រហ័ស​ពី​ធូរធារ​ទៅ​ក្រីក្រ​វិញ ឬ​ក៏​ពី​ក្រីក្រ​ទៅ​ធូរធារ​។

លោក សុជាតិ បញ្ជាក់​ថា​៖ “​លក្ខខណ្ឌ​ហ្នឹង​វា​អាច​មាន​ភាពស្មុគស្មាញ​។ គ្រួសារ​អ្នកក្រ​មួយចំនួន​គាត់​អត់​នៅផ្ទះ​ទេ​។ គាត់​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ខេត្ត​ផ្សេង​នៅ​ទីក្រុង នៅ​ប្រទេស​ក្រៅ​អ៊ីចឹង​ទៅ​។ ជួនកាល​អ្នក​ដែល​ក្រ​ពិតប្រាកដ​ហ្នឹង អាជ្ញាធរ​គាត់​អាច​ខ្វះចន្លោះ​។ ប៉ុន្តែ​ក្នុងចំណោម​អ្នក​ដែល​គេ​ធ្វើ (​កំណត់​អត្តសញ្ញាណ​) ​ក្រីក្រ​ហ្នឹង​ក៏​យើង​ឃើញ​ថា ភាគច្រើន​អាច​ត្រឹមត្រូវ​ជា​អ្នកក្រីក្រ ហើយ​វា​អាច​មាន​មួយចំនួន​តូច វា​អាច​មាន​ការរក​មិនឃើញ​”៕

(សរុនដោយសាមេត)

(សរុនដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន