សម្តេចនាយករដ្ឋមន្ត្រី រំលឹកពលរដ្ឋជាថ្មីម្តងទៀត ជំងឺរាតត្បាតវីរុសកូវីដ១៩ ងាយឆ្លងសាហាវខ្លាំងណាស់ ដូច្នេះត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច

15:59 | 04/06/2020 (បូកសរុបដោយឌីណា)

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងសាររំលឹកពលរដ្ឋជាថ្មីម្តងទៀត ចំពោះករណីជំងឺរាតត្បាតវីរុសកូវីដ១៩ ដែលងាយឆ្លងសាហាវខ្លាំងណាស់ ដូច្នេះត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួន ទប់ស្កាត់ការឆ្លងរាលដាលជំងឺរលាកផ្លូវដង្ហើមកូវីដ១៩។ ខណៈថ្ងៃនេះ ពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ រហូតដល់ម៉ោង ៨និង០០ព្រឹក ថ្ងៃទី ៤ មិថុនា ២០២០ ពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ ចំនួនសរុបកូវីដ-១៩ ១២៥នាក់ដដែល។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងសាររំលឹកពលរដ្ឋជាថ្មីម្តងទៀត ចំពោះករណីជំងឺរាតត្បាតវីរុសកូវីដ១៩។ (រូបថត៖ FB Samdech Hun Sen)

តាម​ការផ្សាយ​ព័ត៌មាន​របស់ ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister នៅ​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០២០​នេះ បាន​លើកឡើងថា “យើងទាំងអស់គ្នាត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការថែរក្សាសុខភាពអនាមម័យផ្ទាល់ខ្លួនទប់ស្កាត់ការឆ្លងរាលដាលជម្ងឺរលាកផ្លូវដង្ហើមកូវីដ១៩។ ជំងឺរាតត្បាតនេះងាយឆ្លងសាហាវខ្លាំងណាស់។ អញ្ចឹងហើយបានជាប្រទេសជាច្រើនកំពុងបិទប្រទេសដាក់បម្រាមហាមឃាត់មិនអោយពលរដ្ឋធ្វើដំណើរ។ សូមបងប្អូនឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល និងពាក់ម៉ាសការពារជំងឺឆ្លងគ្រប់ទីកន្លែង។ ទន្ទឹមនឹងនេះ សូមតាមដានព័ត៌មាននឹងស្តាប់តាមការណែនាំរបស់ក្រសួងសុខាអោយបានជាប់ជាប្រចាំ។

តាមការបញ្ជាក់ពីអង្គការសុខភាពពិភពលោក (WHO) មកដល់ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០ នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) នៅក្នុង ២១៦ប្រទេស គឺបានកើនឡើងជាង៦លាននាក់ (៦,២៨៧,៧៧១ នាក់) ក្នុងនោះអ្នកស្លាប់ក៏បានកើនដល់ ៣៧៩,៩៤១។ មកទល់ពេលនេះពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ចំពោះប្រទេសកម្ពុជាយើងវិញទោះបីចំនួនអ្នកឆ្លងតិចមែន តែក៏យើងមិនត្រូវធ្វេសប្រហែសមើលស្រាលជំងឺដ៏កាចសាហាវនេះឡើយ។”

មកទល់ពេលនេះ ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​។ ចំពោះ​ប្រទេស​កម្ពុជា​យើង​វិញ ទោះបី​ចំនួន​អ្នក​ឆ្លង​តិច​មែន តែ​ក៏​យើង​មិនត្រូវ​ធ្វេសប្រហែស មើលស្រាល​ជំងឺ​ដ៏​កាច​សាហាវ​នេះឡើយ​។ សូម​ជូនពរ​បងប្អូន​ជួបតែ​សេចក្តីសុខ និង​ចៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ​១៩​នៅ​ទូទាំងប្រទេស​./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន