Trending now

ក្រុមហ៊ុន Holland American Line ទាមទារឱ្យម៉ាឡេស៊ី ពិនិត្យឡើងវិញចំពោះករណីរកឃើញ វីរុសកូរ៉ូណាថ្មី លើខ្លួនជនជាតិអាមេរិកាំងម្នាក់ ដែលចេញពីកម្ពុជា

13:59 | 16/02/2020 (សរុបដោយវិច្ឆិកា)

ក្រុមហ៊ុន Holland American Line ដែលជាម្ចាស់នាវាទេសចរណ៍ Westerdam បានទាមទារឱ្យរដ្ឋាភិបាលម៉ាឡេស៊ី ពិនិត្យឡើងវិញម្តងទៀត ចំពោះករណីរកឃើញវីរុសកូរ៉ូណាថ្មី លើខ្លួនជនជាតិអាមេរិកាំងម្នាក់ ដែលជាអ្នកដំណើរជាមួយខ្លួនពេលហោះចេញពីកម្ពុជា។

ក្រុមហ៊ុន Holland American Line ទាមទារឱ្យម៉ាឡេស៊ី ពិនិត្យឡើងវិញចំពោះករណីរកឃើញ វីរុសកូរ៉ូណាថ្មី លើខ្លួនជនជាតិអាមេរិកាំងម្នាក់ ដែលចេញពីកម្ពុជា

ការប្រកាសទាមទារឱ្យរដ្ឋាភិបាលម៉ាឡេស៊ីពិនិត្យឡើងវិញនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសថា ខ្លួនបានរកឃើញនូវករណីវិជ្ជមាននៅលើខ្លួនស្រ្តីចំណាស់អ្នកដំណើរតាមនាវា Westerdam ម្នាក់ អាយុ៨៣ឆ្នាំ ដែលបានហោះចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញ។

បើតាម Holland American Line ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ស្រ្តីចំណាស់ដែលអាជ្ញាធរម៉ាឡេស៊ីរកឃើញថាមានករណីវិជ្ជមាន វីរុសកូរ៉ូណាថ្មី (Covid-19) នេះ មិនមានបញ្ហាសុខភាពអ្វីទាំងអស់ មុនពេលចាកចេញពីនាវារបស់ខ្លួន។ ក្រុមហ៊ុនអះអាងថា ពួកគេកំពុងធ្វើការជាមួយអាជ្ញាធរម៉ាឡេស៊ី កម្ពុជា អង្គការ CDC របស់សហរដ្ឋអាមេរិក លើករណីនេះ។

យើងនឹងបន្តកិច្ចការនៅកម្ពុជាទៅតាមស្តង់ដារបច្ចេកទេស និងនិយ័តកម្មអន្តរជាតិឆ្នាំ២០០៥ របស់អង្គការសុខភាពពិភពលោក ហើមកទល់ពេលនេះ យើងនៅតែមិនទាន់រកឃើញមានករណីវិជ្ជមានវីរុសកូរ៉ូណាថ្មី (Covid-19) លើប្រជាជនកម្ពុជា ឬជនជាតិណាមួយនៅកម្ពុជានៅឡើយទេ លើកលែងតែមួយករណីគត់ដែលកើតមានលើជនជាតិចិននៅខេត្តព្រះសីហនុ ហើដែលគាត់បានជាសះស្បើយ និងបានវិលត្រឡប់ទៅប្រទេសកំណើត គាត់វិញតាំងពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីនេះ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក៏បានចេញសេចក្តីប្រកាសផ្លូវការមួយផងដែរ ដោយស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ី ពិនិត្យឡើងវិញអំពីលទ្ធផលនៃការធ្វើតេស្តរបស់ខ្លួន ឲ្យមានភាពសុក្រឹតឡើងវិញ។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ដោយនៅតែទាមទារឲ្យអាជ្ញាធរសុខាភិបាលម៉ាឡេស៊ី ធ្វើការត្រួតពិនិត្យឡើងវិញ យ៉ាងហ្មត់ចត់នូវលទ្ធផលដែលបានប្រកាស នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ថាមានស្ត្រីជនជាតិអាមេរិកាំងម្នាក់ អាយុ៨៣ឆ្នាំ មានវីរុសកូរ៉ូណាថ្មី (COVID-19) ក្រោយពីបានចាកចេញពីនាវាខ្នាតយក្ស Westerdam ចូលចតនៅកម្ពុជា។

ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា ខ្លួនបានធ្វើសំណើទៅក្រសួងសុខាភិបាលម៉ាឡេស៊ី ដើម្បីផ្តល់ព័ត៌មានជាក់លាក់ ជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជារួចហើយ។

ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា បច្ចុប្បន្នក្រសួងសុខាភិបាល កំពុងតែសកម្មក្នុងការស្រាវជ្រាវ រុករកករណីសង្ស័យបុគ្គលដែលមានវីរុស COVID-19 ក្នុងចំណោមអ្នកទេសចរណ៍ដែលនឹងត្រូវបន្ត ដំណើរតាមជើងយន្តហោះ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដោយអនុវត្តន៍យ៉ាងហ្មត់ចត់តាមស្តង់ដារប្រតិបត្តិ និងនិយ័តកម្មសុខាភាពអន្តរជាតិឆ្នាំ២០០៥ របស់អង្គការសុខភាពពិភពលោក មានដូចជាការវាយតម្លៃហានិភ័យ ការត្រួតពិនិត្យកំដៅ ការធ្វើតេស្តអ្នកសង្ស័យ និងការអប់រំសុខភាព ព្រមទាំងបន្តពិភាក្សាជាមួយអង្គការសុខភាពពិភពលោក (WHO) មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងអាមេរិក (USDCD) វិទ្យាស្ថានបាស្ទ័រកម្ពុជា (IPC) ជាបន្តទៀតនូវវិធានការក៏ដូចជាទិដ្ឋភាពបច្ចេកទេសពាក់ព័ន្ធនឹងករណីខាងលើនេះ ដើម្បីទប់ស្កាត់នូវការចម្លងវីរុសកូរ៉ូណាថ្មី នៅកម្ពុជា។

ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសថា ខ្លួននឹងសម្របសម្រួលជាមួយអាជ្ញាធរកម្ពុជា និងស្ថានទូតនៅក្នុងតំបន់ និងក្រុមការងារនាវា ដើម្បីធានាឱ្យមានការយកចិត្តទុកដាក់លើជនជាតិអាមេរិកាំង ពីមេរោគកូរ៉ូណាថ្មី។

ស្ថានទូតអាមេរិកបានអះអាងថា៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានទទួលរបាយការណ៍ថា អ្នកដំណើរម្នាក់ដែលបានចាកចេញពីនាវា WESTERDAM សំចតនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានរកឃើញមានផ្ទុកមេរោគ Covid-19 នៅក្នុងប្រទេសម៉ាឡេស៊ី។ ស្ថានទូតអាមេរិកប្រចាំកម្ពុជា នឹងសម្របសម្រួលជាមួយអាជ្ញាធរកម្ពុជា និងស្ថានទូតនៅក្នុងតំបន់ និងក្រុមការងារនាវា ដើម្បីធានាថា ជនជាតិអាមេរិកាំងទទួលបានការយកចិត្តទុកលើករណីនេះ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសថា ខ្លួនបានរកឃើញនូវករណីវិជ្ជមាននៅលើខ្លួនស្រ្តីចំណាស់អ្នកដំណើរតាមនាវា Westerdam ម្នាក់ អាយុ៨៣ឆ្នាំ ដែលបានហោះចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែការពិនិត្យនោះមិនត្រូវបានរកឃើញមេរោគ Covid-19 នៅលើស្វាមីរបស់គាតទេ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ