៤​ខែ​ដើមឆ្នាំ​២០២០ កម្ពុជា​ផលិត​អំបិល​បាន​ជាង​១២​ម៉ឺន​តោន លើសពី​តម្រូវការ​ក្នុងស្រុក

10:17 | 11/05/2020

រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២០ កម្ពុជា​ផលិត អំបិល​បាន​សរុប ១២២,០៣២​តោន​។ ចំនួន​នៃ​ការផលិត​អំបិល​នេះ​គឺ​លើសពី​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​ប្រមាណ​១០​ម៉ឺន​តោន​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ប៊ុន បារាំង សហប្រធាន​សហគមន៍ អ្នក ផលិត អំបិល ខេត្តកំពត​-​កែប ដោយបាន​បញ្ជាក់ថា សម្រាប់​ការផលិត​អំបិល​ប្រចាំ​ខែមេសា​វិញ គឺមាន​ជាង​២,៧​ម៉ឺន​តោន​។

៤​ខែ​ដើមឆ្នាំ​២០២០ កម្ពុជា​ផលិត​អំបិល​បាន​ជាង​១២​ម៉ឺន​តោន លើសពី​តម្រូវការ​ក្នុងស្រុក

បើតាម លោក ប៊ុន បារាំង អំបិល​ដែល​សមគ​មន៍​ផលិត​បាន​ជាង​១២​ម៉ឺន​តោន​នោះ គឺ​បាន​ផ្គត់ផ្គង់​ទូទាំងប្រទេស​ប្រមាណ​ពី​៧​ទៅ​៨​ម៉ឺន​តោន​ហើយ និង​មាន​អំបិល​ប្រហែល​៥​ម៉ឺន​ទៀត​នៅ​ឃ្លាំង​។ លោក​បាន​បន្ត​ប្រាប់​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey) តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​៩​ឧសភា ដូច្នេះ​៖ «​ថ្វី​ដ្បិត​ឆ្នាំនេះ​(​ឆ្នាំ​២០២០) យើង​ផលិត​អំបិល​បាន​ច្រើន​លើសពី​តម្រូវការ​ប្រើប្រាស់​ប្រចាំឆ្នាំ ប៉ុន្តែ​សមាជិក​ក្នុង​សមាគមន៍​យើង​នៅតែ​បន្ត​ផលិត​ទៀត ប្រសិនបើ​អាកាសធាតុ​នៅតែ​អំណោយផល​ល្អ​»​។

​លោក​បាន​បញ្ជាក់ថា​៖«​យើង​នាំគ្នា​ខំ​ផលិត​អំបិល​នេះ​គឺ​ដើម្បី​ទុក​ឬ​ត្រៀម​ប្រើប្រាស់​នៅ​ឆ្នាំក្រោយ​ទៀត ព្រោះ​ខ្លាច​ឆ្នាំក្រោយ​យើង​ជួប​វិបត្តិ​កង្វះ​អំបិល​ប្រើប្រាស់​ដូច​ឆ្នាំមុនៗ​»​។​សហប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល ខេត្តកំពត​-​កែប រូបនេះ បន្ថែមទៀតថា ប្រសិនបើ​អាកាសធាតុ​អំណោយ ផល ដូចជា​ឆ្នាំនេះ ចំនួន​៣​ឆ្នាំ​ជាប់ៗ​គ្នា នោះ កម្ពុជា​នឹងមាន​អំបិល​គ្រប់គ្រាន់ និង​សល់​អំបិល ហើយ​ការ​នាំចូល អំបិល ពី បរទេស​មក​ផ្គត់ផ្គង់ នឹងត្រូវ​បញ្ចប់​។ បច្ចុប្បន្ន​ផ្ទៃដី​ផលិត​អំបិល​នៅ​ខេត្តកំពត​_​កែប មាន​ចំនួន​៤,៨៥៧​ហិកតា​។​

​កាលពី​ថ្ងៃទី​៨​ឧសភា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិ​ខេត្តកំពត បានស្នើ​ដល់​ក្រុម​អ្នក​ផលិត ក៏ដូចជា​អ្នកផ្គត់ផ្គង់​អំបិល​លើ​ទីផ្សារ​ក្នុងប្រទេស ឱ្យ​រួមគ្នា​ពិនិត្យ និង​ពិភាក្សា ដោយ​ធ្វើយ៉ាងណា សិក្សា​ត្រៀម​បម្រុង​អំបិល សម្រាប់​ផ្គត់ផ្គង់​ការប្រើប្រាស់​លើ​ទីផ្សារ​ក្នុងប្រទេស​ឱ្យបាន​គ្រប់គ្រាន់​។ លោក​បាន​អះអាងថា តម្រូវការ​អំបិល គឺ​ត្រូវបាន​យកទៅ​ប្រើប្រាស់​ក្នុង​វិស័យ​ជាច្រើន ជាពិសេស​ការប្រើប្រាស់​ស​ម្រា​ប់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

​កាលពី​ឆ្នាំ​២០១៨ កម្ពុជា​នាំចូល​អំបិល​៣​ម៉ឺន​តោន ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​។ ក្នុងនោះ នាំចូល​ពី​ចិន​១​ម៉ឺន​តោន និង​ឥណ្ឌា​២​ម៉ឺន​តោន​។ ការ​នាំចូល​អំបិល​នេះ ដោយសារ​កម្ពុជា​ជួប​បញ្ហា​អាកាសធាតុ មាន​ភ្លៀង​ខ្លាំង​ក្នុង​រដូវ​ប្រមូល​ផល​អំបិល​៕

(ប្រភពព័ត៌មាន: thmeythmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
បណ្តាអ្វីដែលអ្នកត្រូវការដឹងដើម្បីជៀសវាងអារម្មណ៍ឯកោនៅពេលមកទស្សនាហូឡង់ ដែលជាដែនដីនៃផ្កា tulip