តាមការដឹងពីក្រុមការងារ ចត្តាឡីស័ក មណ្ឌលព្រះមុនីវង្ស ក្រុងបាត់ដំបង សម្រាប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ មានប្រជាពលរដ្ឋខ្មែរនិវត្តន៍ ពីប្រទេសថៃមកកាន់ស្រុកកំណើតវិញ តាមច្រកអូរបីជាន់ មានចំនួន១៣៦នាក់ ។
ពលរដ្ឋខ្មែរជាង ១០០នាក់ វិលពីប្រទេសថៃ មកស្រុកកំណើតវិញ។ (រូបថត៖ dap.com.khmer)
ក្នុងនោះស្រីចំនួន៦៣ នាក់ ដែលមានគោលដៅ ទៅកាន់ខេត្តចំនួន១៣ ក្នុងប្រទេសកម្ពុជា ក្នុងនោះមានខេត្តបាត់ដំបង ចំនួន ៣៥នាក់ដែរ ។
នេះបើតាមសេចក្តីរាយការណ៍ ពីមន្ទីរព័ត៌មានខេត្តបាត់ដំបង ជម្រាបមកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
សូមរំលឹកថា ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានស្នើដល់ពលករចំណាកស្រុក និងនិស្សិតរបស់ខ្លួននៅក្នុងប្រទេសកុំឱ្យចាកចេញទៅស្រុកកំណើតក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ នៅពេលដែលកូវីដ-១៩ បានកំពុងនឹងគម្រាមកំហែងកាន់តែខ្លាំងឡើងៗ./.
(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន