ផ្លូវជាតិលេខ១១ ប្រវែង៩៦គីឡូម៉ែត្រ តភ្ជាប់រវាងខេត្តព្រៃវែង ត្រង់ចំណុចប្រសព្វផ្លូវ ជាតិលេខ១ (អ្នកលឿង) និងខេត្តត្បូងឃ្មុំ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៧ (ថ្នល់ទទឹង) ក្រាលបេតុងកៅស៊ូ AC សម្រេចការសាងសង់ បានចំនួន ៩១,១៤%។
ទិដ្ឋភាពរួមនៃផ្លូវជាតិលេខ ១១។ (រូបថត៖ dap.com.khmer)
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១១ តភ្ជាប់ពីអ្នកលឿង ទៅកាន់ថ្នល់ទទឹង ខេត្តត្បូងឃ្មុំ ប្រវែង៩៦គីឡូម៉ែត្រ ដែលគ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ ៩៨លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០នេះ ជាមួយនឹងគុណភាពក្នុងការសាងសង់ បានត្រឹមត្រូវតាមស្ទង់ដារបច្ចេកទេសដែលក្រសួងបានកំណត់។
ក្រសួងបញ្ជាក់ថា «កំណត់ផ្លូវនេះជាកំណត់ ផ្លូវសេដ្ឋកិច្ចសំខាន់មួយ ដែលចាំបាច់ត្រូវពង្រីក ដើម្បី សម្រួលដល់ ការធ្វើចរាចរណ៍បន្ថែម ទៀតរវាងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ។ ផ្លូវនេះសាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ត្រួតពិនិត្យដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន (WACC) ចំណាយទឹកប្រាក់ចំនួន ៩៨.៣៨៨.០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានពីសាធារណរដ្ឋ ប្រជាមានិតចិន ចំណាយរយៈពេលសាងសង់ចំនួន៤៤ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៧ និងគ្រោងបញ្ចប់នៅចុង ឆ្នាំ២០២០ ។ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ផ្លូវនេះ សម្រេច បាន ៩១,១៤ភាគរយហើយ»៕
(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន