ក្រុមហ៊ុនចិន ស្នើសុំវិនិយោគសាងសង់ ចំណតយានយន្តធុនធំ នៅជាយរាជធានីភ្នំពេញ ក្នុងទឹកប្រាក់ ១៦០លានដុល្លារ

16:15 | 05/05/2020 (បូកសរុបដោយឌីណា)

ក្រុមហ៊ុន China Good Cars Holding Ltd បានស្នើសុំលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន វិនិយោគសាងសង់ចំណតយានយន្តធុនធំ និងមានលក្ខណៈទំនើបមួយ នៅជាយរាជធានីភ្នំពេញ ក្នុងទឹកប្រាក់វិនិយោគប្រមាណ ១៦០លានដុល្លារអាមេរិក ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថតរូបជាមួយ​តំណាង​ក្រុមហ៊ុន China Good Cars Holding។ (រូបថត៖ freshnews)

ការស្នើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ក្នុងឱកាសលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុញ្ញាតទទួលជួបជាមួយតំណាងក្រុមហ៊ុន China Good Cars Holding Ltd ដើម្បីពិភាក្សាការងារនៅទីស្តីការក្រសួង។

យោងតាមព័ត៌មានបានគូសបញ្ជាក់ថា ក្នុងជំហានដំបូងក្រុមហ៊ុន China Good Cars Holding បានស្នើសុំវិនិយោគសាងសង់ស្ថានីយ៍ចំណតយានយន្តធុនធំ និងទំនើប នៅជាយរាជធានីភ្នំពេញ ដើម្បីរំដោះចរាចរណ៍ដ៏មមាញឹក ពីចំណុចកណ្តាលរាជធានីភ្នំពេញ ព្រមទាំងវិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈ តាមរថយន្តក្រុងលើបណ្តាញផ្លូវជាតិ ដើម្បីតភ្ជាប់ទៅតំបន់ក្រៅក្រុង និងទៅបណ្តាខេត្តនានានៅជិតៗរាជធានីភ្នំពេញ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្វាគមន៍ និងគាំទ្រគម្រោងនេះ ដោយផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សិក្សាលើលក្ខណៈបច្ចេកទេសឱ្យបានល្អិតល្អន់ និងសុំឱ្យក្រុមហ៊ុនដាក់ពាក្យស្នើសុំវិនិយោគ ទៅច្រកចេញចូលតែមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចទទួលបានភាពអនុគ្រោះនានា ស្របទៅតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

តំណាងក្រុមហ៊ុន China Good Cars Holding បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ហើយសន្យា នឹងបន្តការងារទៅតាមអនុសាសន៍នានា របស់លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។

ក្នុងចំណោមការវិនិយោគទាំងអស់ ប្រទេសចិនបាននាំមុខគេ ដែលវិនិយោគច្រើននៅកម្ពុជា ដែលកាន់កាប់ចំណែករហូតដល់ជាង ៤០ភាគរយ។

សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងតែប្រកាសស្វាគមន៍រាល់គម្រោងវិនិយោគបរទេស នៅក្នុងប្រទេសកម្ពុជា ជាមួយការសន្យា ប្រឹងប្រែងជួយឲ្យបរិយាកាសវិនិយោគទាំងនោះកាន់តែល្អប្រសើរ ខណៈប្រទេសកម្ពុជា ត្រូវបានមើលឃើញថា ពោរពេញដោយសក្តានុពលសម្រាប់ការវិនិយោគ./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម