ប្រទេសម៉ាឡេស៊ីបានទទួលទិញសណ្តែកដីពីកម្ពុជានៅក្នុងបរិមាណប្រមាណជា ៣២,៦៤ តោន នៅក្នុងរយៈពេល៤ខែដើមឆ្នាំ

13:18 | 04/05/2020 (សរុបដោយវិច្ឆិកា)

យោងទៅតាមសេចក្តីរាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅក្នុងរយៈពេល៤ខែដើមឆ្នាំ ពោលគឺពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ ប្រទេសម៉ាឡេស៊ីបានទទួលទិញសណ្តែកដីពីកម្ពុជានៅក្នុងបរិមាណប្រមាណជា ៣២,៦៤ តោន ។

ប្រទេសម៉ាឡេស៊ី ជាទីផ្សារសណ្តែកដីរបស់កម្ពុជា។

ប្រភពដដែលនេះមិនបានលម្អិតអំពីតម្លៃ នៃការនាំចេញនោះទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ដំណាំសណ្តែកដី ត្រូវបានកត់ត្រានៅក្នុងបញ្ជីនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ។

កន្លងមកសណ្តែកដី គឺជាដំណាំដែលកសិករកម្ពុជាដាំសម្រាប់តែការផ្គត់ផ្គងនៅក្នុងស្រុក និង ការដោះដូរក្រៅប្រព័ន្ធជាមួយនឹងប្រទេសជិតខាងតែប៉ុណ្ណោះ ។ ការដោះដូរផលិតផលសណ្តែកដី គឺកន្លងមក បានប្រពឹត្តទៅតាមរយៈឈ្មួញកណ្តាល ហើយនាំចេញទៅវៀតណាម ទៅថៃ ជាដើម។

ដំណាំសណ្តែកដី ត្រូវបានគេដឹងថា គឺជាដំណាំដែលកសិករកម្ពុជាតែងតែដាំ សឹងតែគ្រប់ តំបន់នៅទូទាំងប្រទេស ។ ដីដែលអាចដាំដុះដំណាំសណ្តែកដីនេះបាន គឺជាប្រភេទល្បាយខ្សាច់ពោលគឺជាដីមានសភាពធូរ។ ជាទូទៅដំណាំប្រភេទនេះ កសិករកម្ពុជាតែងតែដាំមុនចូលឆ្នាំខ្មែរ និងមានរយៈពេលដាំប្រមាណ៤ទៅ៥ខែ។ វាគឺជាប្រភេទរុក្ខជាតិដែលមិនត្រូវការដីមានជាតិសំណើមខ្លាំងពេក ។ សណ្តែកដីអាចធន់ទ្រាំនឹងកម្តៅបានមិនលើសពី៣៨អង្សាសេ។

សណ្តែកដី គឺជាប្រភេទដំណាំមើមម្យ៉ាង ដែលពលរដ្ឋកម្ពុជានិយមយកវាមកធ្វើជាអាហារ ជាបង្អែម ជារបស់ដែលទទួលទានលេងកំដរមាត់ ដោយស្ងោរ លីង និងការកែច្នៃផ្សេងៗទៀត ។ សណ្តែកដី ក៏ជាគ្រឿងផ្សំសម្រាប់មុខម្ហូបបែបប្រពៃណីជាច្រើនដែរ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន