រដ្ឋមន្រ្តីការពារជាតិ អំពាវនាវដល់ថ្នាក់ដឹកនាំយោធា យកចិត្តទុកដាក់ខ្ពស់ចំពោះកងទ័ព ក្នុងរដូវវស្សាខាងមុខនេះ

13:55 | 29/04/2020 (បូកសរុបដោយឌីណា)

ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះជំរុញឲ្យមេទ័ពទាំងអស់ យកចិត្តទុកដាក់ ចំពោះកងទ័ពកំពុងឈរជើង នៅតាមបណ្តោយព្រំដែន។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។ (រូបថត៖ freshnews)

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានជំរុញ ថ្នាក់ដឹកនាំនៃកងយោធពល ខេមរភូមិន្ទទាំងអស់ បន្តយកចិត្តទុកដាក់ ឱ្យបានខ្ពស់ ចំពោះបងប្អូនកងទ័ព ដែលកំពុងឈរជើង នៅតាមបណ្តោយព្រំដែន បណ្តាកោះ និងតំបន់ដាច់ស្រយាលនានា គ្រាដែលរដូវវស្សានឹងឈានចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នេះ ថា ” សូមថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទទាំងអស់ បន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះបងប្អូនកងទ័ពរបស់យើង ជាពិសេសបងប្អូនដែលកំពុងឈរជើង នៅតាមបណ្តោយព្រំដែន បណ្តាកោះ និងតំបន់ដាច់ស្រយាលនានា គ្រាដែលរដូវវស្សានឹងឈានចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខ”។

រដូវវស្សាកម្ពុជា នឹងចាប់ផ្តើមចា ប់ពីខែក្រោយ ដោយតែងតែមានភ្លៀងធ្លាក់ នៅទូទាំងប្រទេស ដែលធ្វើឱ្យកងទ័ពដែលឈរជើងការពារប្រទេសជាតិ តែងជួបផលលំបាក។ យ៉ាងណាក៏ដោយ នាពេលកន្លងទៅ ថ្នាក់ដឹកនាំនានា តែងតែនាំយកអំណោយ សម្ភារៈផ្សេងៗ ដើម្បីចែកជូនដល់កងទ័ព ដើម្បីជាការលើកទឹកចិត្ត៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
បើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤