សហគមន៍ដាំបន្លែសុវត្ថិភាព នៅខេត្តបាត់ដំបងចំនួន២ បានចុះ MoU ជាមួយក្រុមហ៊ុនប្រមូលទិញកសិផល ដើម្បីជួយគាំទ្រដល់កសិករ

12:23 | 30/04/2020

សហគមន៍ដាំបន្លែសុវត្ថិភាពចំនួន២ គឺសហគមន៍ «តាសីសាមគ្គី» ស្រុកឃុំតាម៉ឺនថ្មគោល និងសហគមន៍អាងកំពីងពួយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន «ដាវ៉ាន់» ដែលជាក្រុមហ៊ុនប្រមូលទិញទិន្នផលពីកសិករ ដើម្បីជួយគាំទ្រដល់កសិករ តាមរយៈសហគមន៍កសិកម្ម។

សហគមន៍ដាំបន្លែសុវត្ថិភាព នៅខេត្តបាត់ដំបងចំនួន២ បានចុះ MoU ជាមួយក្រុមហ៊ុនប្រមូលទិញកសិផល ដើម្បីជួយគាំទ្រដល់កសិករ

ពិធីនេះប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, លោក ឆេង មករា នាយកប្រតិបត្តិក្រុមហ៊ុន «ដាវ៉ាន់» VSO), លោក សួង ហុក តំណាងសហគមន៍កសិកម្ម និងជាប្រធានសហគមន៍ដាំបន្លែ អាងកំពីងពួយ និងមានការចូលរួមពីសំណាក់អនុប្រធានមន្ទីរកសិកម្ម មន្រ្តីពាក់ព័ន្ធ និងសមាជិក សហគមន៍ទាំង២ មួយចំនួនចូលរួមផងដែរ។

លោក ឆេង មករា បានលើកឡើង ពីសកម្មភាពដំណើរការ និងគោលបំណងក្នុងកាប្រមូលទិញកសិផលកសិកម្មគ្រប់ប្រភេទពីកសិករ នៅតាមសហគមន៍នានាកន្លងមក ដោយបានសហការសម្របសម្រួលជាមួយដៃគូរពាក់ព័ន្ធនឹងការងារកសិកម្មទូទៅទាំងបច្ចេកទេស និងការងារផ្សេងទៀត។

លោក ឆេង មករា បានបញ្ជាក់ថា ក្រុមហ៊ុន «ដាវ៉ាន់» មានវត្តមាននៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩១ មកដល់បច្ចុប្បន្ន ដែលចូលរួមក្នុងការអភិវឌ្ឍន៍ តាមរយៈអ្នកស្ម័គ្រចិត្តជាតិ និងអន្តរជាតិ លើវិស័យអប់រំ និងលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋក្រីក្រ តាមជនបទដែលជួបប្រទះបញ្ហាទីផ្សារ ជាពិសេសនាពេលអំឡុងកូវីដ-១៩នេះ ព្រមទាំងជួយគាំទ្រ ដល់កសិករតាមរយៈសហគមន៍កសិកម្ម ដោយមានកិច្ចសហការជាមួយមន្ទីរកសិកម្ម ខេត្តបាត់ដំបង ដើម្បីសម្រេចគោលបំណងគម្រោង និងគាំទ្រគោលនយោបាយកសិកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា ដោយមិនមែនគិតតែ ប្រាក់ចំណេញខ្លួនឯងប៉ុណ្ណោះទេ។

នៅក្នុងកិច្ចសន្យាប្រមូលទិញជំហ៊ានដំបូង គឺទិញពីសហគមន៍ «អាងកំពីងពួយ» បន្លែចំនួន៣១មុខ ក្នុង១មុខ ៥០គីឡូក្រាម ក្នុង១ថ្ងៃ ស្មើនឹង ១,៥០០គីឡូក្រាម។ ចំណែកសហគមន៍តាសីសាមគ្គី មានចំនួន ៣មុខ ក្នុង១មុខ៥០គីឡូក្រាម ស្មើនឹង១៥០គីឡូក្រាម ក្នុង១ថ្ងៃ សរុបទាំង ២សហគមន៍ចំនួន ១,៦៥០គីឡូក្រាម។

លោក ឈឹម វជិរា បានឱ្យដឹងថា បច្ចុប្បន្នស្រូវ អង្ករ យើងមានពេញដោយមិនមានការខ្វះខាតក្នុងផ្គត់ផ្គង់ក្នុងស្រុកនោះឡើយក្នុងនោះដែរ មន្ទីរជំនាញក៏បានគ្រោងការផលិតដំណាំបន្លែ សុវត្ថិភាពឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទាំងស្រុក និងការនាំចេញចែកចាយទៅលក់លើទីផ្សារក្រៅស្រុក ឱ្យបានគ្រប់ គ្រាន់ដើម្បីកាត់បន្ថយការនាំចូលពីប្រទេសជិតខាងទៀតផង។

លោក ឈឹម វជិរា បានបញ្ជាក់ថា នៅតាមសហគមន៍នានាក្នុងស្រុក ពិសេសក្នុងខេត្តបាត់ដំបង កាន់តែមានភាពរីកចំរើនខ្លាំងទាំង គុណភាព និងបរិមាណតាមរយ:ការដាំបន្លែ ក្នុងផ្ទះសំណាញ់ដែលបានជួយការពារដំណាំបន្លែ ក្នុងផ្ទះសំណាញ់មានអត្ថប្រយោជន៍ល្អ ចៀសវាងសត្វល្អិតបំផ្លាញ កាត់បន្ថយ ឬមិនការប្រើជីថ្នាំគីមីបាន១០០% ហើយជាការទំនុកចិត្ត ដល់អ្នកប្រើប្រាស់ផ្ទាល់ផង។

ប្រធានមន្ទីរជំនាញ អំពាវនាវសហគមន៍ និងក្រុមហ៊ុនប្រមូលទិញ ត្រូវមានភាពស្មោះត្រង់ជាមួយគ្នា រវាងអ្នកដាំដុះ និងអ្នកប្រមូលទិញ យកទៅវេចខ្ចប់ តាមលក្ខណៈបច្ចេកទេសប្រកបដោយមានអនាម័យខ្ពស់ ជាទីទុកចិត្តដល់អ្នកទិញយកទៅបរិភោគប្រ ចាំថ្ងៃមិនតែប៉ុណ្ណោះ មន្ទីរជំនាញមានគម្រោងជំរុញឱ្យកសិករចិញ្ចឹមមាន់ស្រែនិងចិញ្ចឹមសត្វផ្សេងៗទៀត ដើម្បីលក់ផ្គត់ផ្គង់លើទីផ្សារ។

លោកបានបន្ថែមទៀតថា ដោយសារកសិករមានការយល់ដឹងកាន់តែច្បាស់ ធ្វើឱ្យកសិករនាំគ្នាផលិតដំណាំបន្លែក្នុងស្រុក រីកចម្រើនខ្លាំង
ឈានដល់សហគមន៍ដាំបន្លែ និងក្រុមហ៊ុននានា បានព្រមព្រៀងធ្វើ និងចុះកិច្ចសន្យាជា មួយគ្នាក្នុងការផ្គត់ផ្គង់កសិផល និងការប្រមូលទិញ ពីសហគមន៍ផងដែរ៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន