សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយ ដែលយោគយល់ចំពោះការផ្អាកមិនឱ្យធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ក្នុងខណៈដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩នោះ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អរគុណប្រជាពលរដ្ឋដែលបានយោគយល់ចំពោះការផ្អាក មិនឱ្យធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ
នៅលើផេកផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ បានសរសេរថា សូមអរគុណបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយក្មួយ ដែលយោគយល់ចំពោះការផ្អាកមិនឱ្យមានការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងពេលនេះ គឺដើម្បីសេចក្តីសុខនិងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពសុខភាពសម្រាប់អ្នកដទៃនិងសហគមន៍ទាំងមូល នៅក្នុងពេលដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។
គួរបញ្ជាក់ដែរថា បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលអំពីស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេសគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ រួមមាន៖ អ្នកព្យាបាលជាសះស្បើយសរុប កើនដល់ ៧៥នាក់ អ្នកដែលកំពុងសម្រាកព្យាបាលសរុចំនួន ៤៥នាក់ ក្នុងចំណោមអ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងប្រទេសចំនួន ១២០នាក់៕
(ប្រភពព័ត៌មាន: ទំព័រ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន)

មតិពីមិត្តអ្នកអាន